ខ្មែរប៉ុស្ដិ៍ Close

អ៊ូ ច័ន្ទរ័ត្ន៖ គណបក្សកែទម្រង់កម្ពុជា នឹងព្យាយាមទាក់ ទងជាមួយមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិដើម្បីពង្រឹងគណបក្សនយោបាយថ្មីនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
អ៊ូ ច័ន្ទរ័ត្ន៖ គណបក្សកែទម្រង់កម្ពុជា នឹងព្យាយាមទាក់ ទងជាមួយមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិដើម្បីពង្រឹងគណបក្សនយោបាយថ្មីនេះ អ៊ូ ច័ន្ទរ័ត្ន៖ គណបក្សកែទម្រង់កម្ពុជា នឹងព្យាយាមទាក់ ទងជាមួយមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិដើម្បីពង្រឹងគណបក្សនយោបាយថ្មីនេះ

គណបក្ស​កែទម្រង់កម្ពុជា​ បានដាក់គោលដៅនាំ​យកមន្រ្តីជាន់ខ្ពស់​និងសមាជិក​អតីតគណបក្ស​សង្រ្គោះជាតិ​បន្ថែមទៀត​មកចូលរួម​កសាងគណបក្សថ្មីនេះឱ្យ​កាន់ធំ ​និងរឹត តែខ្លាំង​ដើម្បី​ត្រៀមប្រកួតប្រជែង​នឹងគណបក្ស​ប្រជាជន​កម្ពុជា​។ លោ​ក អ៊ូ ច័ន្ទរ័ត្ន​ ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ​នៅព្រឹកថ្ងៃអង្គារ​ទី២៥ ខែឧសភា ២០២១នេះថា ​គណបក្សកែទម្រង់​កម្ពុជា​ បានទាក់ទង​និងជជែកគ្នា​ជាមួយមន្រ្តី​អតីតបក្ស​ប្រឆាំងមួយចំនួន​បន្ថែមទៀត​រួចរាល់ហើយប៉ុន្តែពួកគេ​មិនទាន់ផ្តល់​ចម្លើយ​ច្បាស់លាស់​យ៉ាងណានៅឡើយទេ​។

លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ទៀតថា កន្លងមកថ្មីៗនេះ មន្រ្តីនៃគណបក្សកែទម្រង់កម្ពុជា ក៏បានទាក់ទងនិងជួបជជែកពិភាក្សាគ្នាជាមួយលោក យ៉ែម បុញ្ញរិទ្ធ លោក ថាច់ សេដ្ឋា និងលោក សុន ឆ័យ ដែលជាមន្រ្តីជាន់ខ្ពស់និងជាសមាជិកអតីតគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែ ពួកគេពុំទាន់សម្រេចបានលទ្ធផលជារួមណាមួយនៅ ឡើយទេ។ យ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន នៅតែមានសុទិដ្ឋិនិយមចំពោះការជជែកជាមួយមន្រ្តីជាន់ខ្ពស់និងសមាជិកអតីតបក្សប្រឆាំងទាំងនេះ។ បន្ថែមលើនេះ លោកថា គណបក្សកែទម្រង់កម្ពុជា នឹងព្យាយាមទាក់ទងជាមួយមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិផ្សេងទៀតដើម្បីយកមកពង្រឹងគណបក្សនយោបាយថ្មីនេះ។

លោកបន្តថា គណបក្សនេះនឹងរៀបចំគណៈកម្មការដឹកនាំបណ្តោះអាសន្ន​មួយសិនដើម្បីអាចប្រើប្រាស់ត្រាបក្ស និងអនុវត្តការងាររបស់គណបក្សឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខ។ គណៈកម្មការដឹកនាំបណ្តោះអាសន្ននេះមានសមាសភាព៧រូប ហើយគណបក្សកែទម្រង់កម្ពុជានឹងដាក់ទៅកាន់ក្រសួងមហា ផ្ទៃនៅក្នុងសប្តាហ៍នេះ៕

អត្ថបទទាក់ទង