ខ្មែរប៉ុស្ដិ៍ Close

អង្គការសុខភាពពិភពលោក ផ្តល់អំណោយជូនក្រសួងសុខាភិបាលកម្ពុជាសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 28
អង្គការសុខភាពពិភពលោក ផ្តល់អំណោយជូនក្រសួងសុខាភិបាលកម្ពុជាសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ អង្គការសុខភាពពិភពលោក ផ្តល់អំណោយជូនក្រសួងសុខាភិបាលកម្ពុជាសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល អំណោយរបស់អង្គការសុខភាពពិភពលោកជូនក្រសួងសុខាភិបាលសម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាពរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលប្រគល់ជូនដោយលោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន អំណោយរបស់អង្គការសុខភាពពិភពលោករួមមាន៖ កុំព្យូទ័រយួរដៃចំនួន២៥គ្រឿង ម៉ាស៊ីនព្រីនធ័រពហុមុខងារចំនួន ២៩គ្រឿង Bluetooth Speaker Microphone ចំនួន៣គ្រឿង អាវកាក់ពាក់ក្រៅមានឡូហ្គោសង្រ្គោះបន្ទាន់ក្រសួងសុខាភិបាលចំនួន១៥អាវ មួកមានឡូហ្គោសង្រ្គោះបន្ទាន់ក្រសួងសុខាភិបាលចំនួន១៥មួក និងម៉ាស៊ីនវាស់កំហាប់អុកស៊ីសែននៅម្រាមដៃចំនួន១២កេស ស្មើនឹង ១២០០គ្រឿង៕

អត្ថបទទាក់ទង