ទិវាជាតិនៃការចងចាំ ២០ ឧសភា៖ សម្តេចតេជោ ហ៊ុន សែន ឱ្យជនរួមជាតិចូលរួមការពារសន្តិភាពឱ្យគង់វង្ស ដើម្បីកុំអោយរបបវាលពិឃាតវិលត្រឡប់មកវិញ
នៅក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យជនរួមជាតិ ចូលរួមការពារសន្តិភាពឱ្យគង់វង្ស ដើម្បីកុំអោយរបបវាលពិឃាតវិលត្រឡប់មកវិញ។ សម្តេចបានលើកឡើងដូចនេះនៅលើទំព័រ Facebook របស់សម្តេច នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
សម្តេចបានបន្តថា ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
ខាងលើនេះ គឺជាសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖