កូវីដ-១៩ ៖ អ្នកជំងឺ ៨៨៦ នាក់ទៀតបានជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ៣៦០នាក់ និងស្លាប់ ៤នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៣៦០នាក់ អ្នកជាសះស្បើយចំនួន ៨៨៦នាក់ និងអ្នកស្លាប់ចំនួន ៤នាក់។
ក្នុងចំណោមអ្នកដែលបានរកឃើញមានវិជ្ជមានកូវីដ-១៩ ថ្មីទាំងនោះ មាន ៤នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុសហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២២,៥៤៤នាក់, អ្នកជាសះស្បើយចំនួន ១៣,០០៦នាក់ និងអ្នកស្លាប់ចំនួន ១៥០នាក់៕