ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលនឹងបន្តបេសកកម្មស្វែងរកអ្នកពាក់ ព័ន្ធនឹងជំងឺកូវីដ- ១៩ យកមកធ្វើតេស្តឱ្យអស់នាពេលដ៏ ខ្លីនេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 29
ក្រសួងសុខាភិបាលនឹងបន្តបេសកកម្មស្វែងរកអ្នកពាក់ ព័ន្ធនឹងជំងឺកូវីដ- ១៩ យកមកធ្វើតេស្តឱ្យអស់នាពេលដ៏ ខ្លីនេះ ក្រសួងសុខាភិបាលនឹងបន្តបេសកកម្មស្វែងរកអ្នកពាក់ ព័ន្ធនឹងជំងឺកូវីដ- ១៩ យកមកធ្វើតេស្តឱ្យអស់នាពេលដ៏ ខ្លីនេះ

ភ្នំពេញ:ក្រសួងសុខាភិបាលនឹងបន្តបេសកកម្មក្នុងការ ស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅតំបន់ដែលប្រឈមហានិភ័យខ្ពស់ ដើម្បីប្រមូលអ្នកពាក់ព័ន្ធទាំងនោះធ្វើតេស្តឈានទៅកាត់ផ្តាច់នៃប្រភពចម្លងបានទាំងស្រុង។

ឯកឧត្តម ហុក គីមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលបានមាន ប្រសាសន៍ថា ក្នុងអំឡុងពេលប្រទេសកម្ពុជាមានអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ខ្ពស់នោះក្រសួងសុខាភិបាលតែងតែរិះរកយុទ្ធសាស្ត្រសំខាន់ៗពីមួយដំណាក់កាល ទៅមួយដំណាក់កាល ដើម្បីកាត់ផ្តាច់ប្រភពនៃការចម្លងនៃមេរោគដ៏កាចសាហាវនេះ។

ឯកឧត្តមបន្តថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធជា មួយមេរោគឥតស្រមោលនេះក្រសួងសុខាភិបាលមានផែន ការរបស់ខ្លួនជាច្រើនដូចជា ពន្លឿនការយកសំណាករាល់អ្នកដែលនៅតំបន់ក្រហមដែលជាតំបន់ប្រឈមខ្ពស់នឹងជំងឺកូវីដ-១៩ រៀបចំមណ្ឌលថ្មីៗសម្រាប់ដាក់អ្នកជំងឺកូវីដ- ១៩ កម្រិតស្រាលនៅក្នុងរាជ ធានីភ្នំពេញនិងក្រុងតាខ្មៅនិងប្រឹងប្រែងស្វែងរកអ្នកពាក់ព័ន្ធដាក់ដោយឡែក ដើម្បីព្យាបា លបានទាន់ពេលកាត់បន្ថយហានិភ័យនៃការបាត់បង់អាយុជីវិត។

“ តំបន់ក្រហមតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរហូតដល់ ជិត១០ភាគរយ ។

ដូច្នេះហើយតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលថ្វីដ្បិតតែចេញសេចក្តីសម្រេចថ្មីដើម្បីដាក់ឱ្យអនុវត្តក៏ដោយរាជរដ្ឋាភិបាលយកចិត្តទុក ដាក់ជាមួយនឹងតំបន់ក្រហមជាតំបន់ដែលមានហានិភ័យខ្ពស់ជាពិសេសអភិបាលរាជធានីភ្នំពេញនិងអភិបាល ខេត្តកណ្ដាល។ទន្ទឹមនឹងនោះក្រសួងក៏មានផែនការបន្តធ្វើយ៉ាងណាដើម្បីរកករណីឆ្លងដែលមានខ្ពស់និងស្រាវជ្រាវជាលំដាប់បន្តបន្ទាប់ទៅរកករណីដែលពាក់ព័ន្ធជាមួយ នឹងអ្នកជំងឺបន្តទៀត”។

ឯកឧត្តមបញ្ជាក់ថា មកទល់នឹងពេលនេះ ពុំទាន់មានអ្នក ជំងឺកម្រិតស្រាលព្យាបាលនៅផ្ទះនៅឡើយទេ ព្រោះអ្នកជំងឺ៥ភាគរយនៃអ្នកជំងឺកូវីដ-១៩ ត្រូវការសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU) ១៥ភាគ រយត្រូវការសង្គ្រោះបន្ទាន់ (Emergency) និង៨០ភាគ រយត្រូវការពារនិងតាមដានបន្ថែមទៀត៕

អត្ថបទទាក់ទង