ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាល ឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា២០២១នេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 27
សម្តេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាល ឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា២០២១នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាល ឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា២០២១នេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ឱ្យបានរួចរាល់ នៅអំឡុងខែឧសភា និងខែមិថុនា ឆ្នាំ២០២១នេះតែម្តង។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈ Comment នៅលើទំព័រ Facebook របស់សម្តេច ដោយឆ្លើយតបនឹងសំណូមអ្នកលេងហ្វេសបុកម្នាក់ឈ្មោះ «Ben KH» ដែលបានលើកជាសំណូមពរនៅលើទំព័រ ហ្វេសបុករបស់ សម្តេចស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ដោយសរសេរ Comment នៅលើទំព័រហ្វេសបុកសម្តេច ក្រោមអត្ថបទ «តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? នោះ អ្នកលេងហ្វេសបុកឈ្មោះ «Ben KH» បានស្នើថា «ខ្ញុំបាទសូមគោរព សម្តេចពុក។ ខ្ញុំបាទស្នាក់នៅភូមិ ៨ ក្រុមទី ៣០ សង្កាត់បឹងកក់១ ផ្លូវ៥១៦ ខណ្ឌទួលគោក ខ្ញុំបាទនិងភូមិអាយុក្រោម៦០ឆ្នាំ ប្រហែល ៩៨% មកដល់ពេលនេះមិនទាន់បានទទួលការចាក់ វ៉ាក់សាំង លើកទី១ នៅឡើយទេ។ សូមសម្តេចពុក ជួយកូនចៅអោយបានចាក់នឹងគេផង។ សូមអរគុណ»។

ឆ្លើយនឹង Comment នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមានមុនមានក្រោយ ព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃឬមួយសប្តាហ៍អស់ទេ។ យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាល ឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា២០២១នេះ។ ពេលនេះកំពុងប្រមូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានការអត់ធ្មត់រង់ចាំបន្តិចទៀត ដោយរាជរដ្ឋាភិបាលនឹងផ្តល់ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពួកគាត់បានគ្រប់ៗគ្នា។ សម្តេចបញ្ជាក់ថា «ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពសុាំ មិនឱ្យមានឆ្លងកូវីដ-១៩តទៅទៀត»។

សូមបញ្ជាក់ថា ពេលនេះក្រសួងការពារជាតិ កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលជាតំបន់មានហានិភ័យខ្ពស់ ដើម្បីទប់ស្កាត់នូវភាពធ្ងន់ធ្ងរ នៃការរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង