ខ្មែរប៉ុស្ដិ៍ Close

របបយោធាមីយ៉ាន់ម៉ា ចេញដីកាចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលបង្រួបបង្រួមជាតិ NUG មុនពេលប្រជុំអាស៊ាននៅថ្ងៃស្អែកមកដល់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 38
របបយោធាមីយ៉ាន់ម៉ា ចេញដីកាចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលបង្រួបបង្រួមជាតិ NUG មុនពេលប្រជុំអាស៊ាននៅថ្ងៃស្អែកមកដល់ របបយោធាមីយ៉ាន់ម៉ា ចេញដីកាចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលបង្រួបបង្រួមជាតិ NUG មុនពេលប្រជុំអាស៊ាននៅថ្ងៃស្អែកមកដល់

ក្រុមយោធារបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានចេញដីកាចាប់ខ្លួនមនុស្សចំនួន ២៦ នាក់ ដែលក្នុងនោះរួមមានទាំងបុគ្គលមួយចំនួន ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីដោយក្រុមគូប្រជែងរបស់ខ្លួនផងដែរ។

ក្រុមយោធាបានធ្វើការប្រកាសនេះ តាមរយៈប៉ុស្តិ៍ទូរទស្សន៍រដ្ឋមួយកាលពីយប់ថ្ងៃព្រហស្បតិ៍។ ក្រុមយោធាបានលើកឡើងថា មានរដ្ឋាភិបាលខុសច្បាប់មួយកំពុងត្រូវបានបង្កើតឡើងដើម្បីធ្វើការប្រឆាំងនឹងសេចក្តីសម្រេចចិត្តកំពូលដែលធ្វើឡើងដោយក្រុមយោធា ស្របតាមរដ្ឋធម្មនុញ្ញ។

គណៈកម្មាធិការប្រឆាំងនឹងក្រុមយោធានោះ បានត្រូវបានគេប្រកាសឡើងនៅថ្ងៃទី ១៦ ខែមេសា ជាមួយនឹងការបង្កើតឡើងនូវអ្វីដែលហៅថា «រដ្ឋាភិបាលឯកភាពជាតិ» «National Unity Government – NGU» ហើយថែមទាំងមានការតែងតាំងរដ្ឋមន្រ្តីចំនួន ១៤ រូបផងដែរ។ គណៈកម្មាធិការនេះក៏មានការរួមបញ្ចូលសមាសភាពពីសមាជិកសភានៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

គេបានដឹងថារដ្ឋាភិបាលឯកភាពជាតិ កំពុងស្នើសុំប្រទេសជាសមាជិកអាស៊ាន ឱ្យទទួលស្គាល់ខ្លួនជារដ្ឋាភិបាលស្របច្បាប់សម្រាប់ប្រទេសមីយ៉ាន់ម៉ា។

ទោះយ៉ាងណាក៏ដោយ មេដឹកនាំយោធាប្រទេសមីយ៉ាន់ម៉ា គឺ ឧត្តមសេនីយ Min Aung Hlaing គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលនឹងធ្វើឡើងនៅ រដ្ឋធានីហ្សាកាតានាថ្ងៃសៅរ៍នេះ។ អ្នកនាំពាក្យពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា លោក Christine Schraner Burgener ក៏នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីនាថ្ងៃនោះផងដែរ។

ក្រុមអ្នកវិភាគបានលើកឡើងថា យោធាមីយ៉ាន់ម៉ាកំពុងតែស្វះស្វែងរកភាពស្របច្បាប់របស់ខ្លួនតាមរយៈការបង្ក្រាបគូប្រជែងរបស់ខ្លួនមុនពេលដែលកិច្ចប្រជុំអាស៊ានបានមកដល់៕ nhk.or.jp 

អត្ថបទទាក់ទង