ខេត្តព្រះសីហនុកំពុងស្ថាបនាផ្លូវ ១ខ្សែថ្មីទៀត ដោយដាក់ឈ្មោះថា «វិថីតេជោ»
អាជ្ញាធរខេត្តព្រះសីហនុបានអះអាងថា ខ្លួនកំពុងតែស្ថាបនាផ្លូវថ្មីមួយខ្សែទៀត ក្នុងក្រុងព្រះសីហនុ ដោយដាក់ឈ្មោះថា «វិថីតេជោ» ដែលជាផ្លូវជាប់ឆ្នេរសមុទ្រ តភ្ជាប់ពីឆ្នេរសុខា (កន្ទុយនាគ) ទៅឆ្នេរអូឈេីទាល ត្រង់ចំណុចចុងផ្លូវលេខ ៥០២ ពីមុខពយតាមូង មានប្រវែង១,០៣៤ ម៉ែត្រ៕