ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពញាឮ ឧបត្ថម្ភអង្ករប្រមាណជាង ១០០តោន ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងស្រុកពញាឮ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 115
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពញាឮ ឧបត្ថម្ភអង្ករប្រមាណជាង ១០០តោន ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងស្រុកពញាឮ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពញាឮ ឧបត្ថម្ភអង្ករប្រមាណជាង ១០០តោន ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងស្រុកពញាឮ

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកញាឮ ដែលមានឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ នៅស្រុកពញាឮ ស្លាប់ដោយសារដាច់បាយឡើយ។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានបន្តថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពញាឮ ដែលមាន ឯកឧត្តម លឹម គានហោ ជាប្រធាន បានឧបត្ថម្ភអង្ករចំនួន ១០១,៥តោន ជូនដល់រដ្ឋបាលស្រុកពញាឮ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២០៣០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅស្រុកពញាឮ។

លោកអភិបាលស្រុកពញាឮ បានបន្ថែមថា ប្រជាពលរដ្ឋក្រីក្រទាំង ២០៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម។ ក្នុងឱកាសចុះចែកអំណោយនោះដែរ លោកអភិបាលស្រុកពញាឮ បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំងអស់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ គឺ ៣ការពារ ៣កុំ។

លោកអភិបាល ក៏បានសំណូមពរដល់បងប្អូនប្រជាពរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឱ្យបានគ្រប់គ្នា សំដៅរួមគ្នា បង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈផងដែរ៕

អត្ថបទទាក់ទង