ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ចំនួន១០៥នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន ៨៨នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ចំនួន១០៥នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន ៨៨នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ចំនួន១០៥នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន ៨៨នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១០៥នាក់ទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៨៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្រសួងសុខាភិបាលបានបញ្ជាកថា ក្នុងចំណោមអ្នកជំងឺដែលឆ្លងកូវីដ-១៩ទាំង១០៥នាក់ រួមមាន៖ ជនជាតិខ្មែរ៣៥នាក់, ជនជាតិចិន៥០នាក់, ជនជាតិវៀតណាម ១១នាក់, ជនជាតិថៃ៨នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ ចំណែកទីតាំងដែលបានរកឃើញរួមមាន៖ រាជធានីភ្នំពេញ ២៩នាក់, ខេត្តកណ្ដាល ៦៤នាក់, ខេត្តព្រះសីហនុ ៨នាក់, ខេត្តកោះកុង ៣នាក់ និងខេត្តព្រៃវែងម្នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់ ៕

 

អត្ថបទទាក់ទង