ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំត្រួតពិនិត្យពាក់ព័ន្ធវិធានការផ្សេងៗក្នុងបិទចរាចរណ៍ជាបណ្តោះអាសន្នចេញចូលរវាងខេត្តកំពត និងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញនិងរថយន្តសង្រ្គោះបន្ទាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
កិច្ចប្រជុំត្រួតពិនិត្យពាក់ព័ន្ធវិធានការផ្សេងៗក្នុងបិទចរាចរណ៍ជាបណ្តោះអាសន្នចេញចូលរវាងខេត្តកំពត និងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញនិងរថយន្តសង្រ្គោះបន្ទាន់ កិច្ចប្រជុំត្រួតពិនិត្យពាក់ព័ន្ធវិធានការផ្សេងៗក្នុងបិទចរាចរណ៍ជាបណ្តោះអាសន្នចេញចូលរវាងខេត្តកំពត និងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញនិងរថយន្តសង្រ្គោះបន្ទាន់

នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធវិធានការផ្សេងៗក្នុងបិទចរាចរណ៍ជាបណ្តោះអាសន្នចេញចូលរវាងខេត្តកំពត និងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់ ដោយមានសមាសភាពចូលរួមពីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរអង្គភាពជំនាញ និងមន្រ្តី សរុប ១៣នាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ជាវ តាយ បានមានប្រសាសន៍ពាក់ព័ន្ធនឹងចំណុចមួយចំនួនដូចជា៖

១- អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ បើមិនមានការងារចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩។

២- ប្រគល់ភារកិច្ច ជូនរដ្ឋបាលស្រុកទឹកឈូ ដាក់ប៉ុស្តិត្រួតពិនិត្យបណ្តោះអាសន្ន នៅព្រំប្រទល់ខេត្តកំពត និងខេត្តព្រះសីហនុ ធ្វើការវាស់កំដៅ និងកត់ត្រាសាវតាកន្លែងធ្វើការ ទីលំនៅរស់នៅរបស់ប្រជាពលរដ្ឋដែលឆ្លងកាត់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕

អត្ថបទទាក់ទង