ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញរកឃើញ បង្គួយស្លាបកលឿង នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 29
អ្នកជំនាញរកឃើញ បង្គួយស្លាបកលឿង នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង អ្នកជំនាញរកឃើញ បង្គួយស្លាបកលឿង នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង

(ភ្នំពេញ)៖ បង្គួយស្លាបកលឿង Flying lizard (Draco maculatus) ត្រូវបានមន្រ្តីឧទ្យានរក្សនៃមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង ថតបាននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងពេលចុះពិនិត្យ និងស្រាវជ្រាវវត្តមានសត្វទោច នៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងបរិស្ថាន បង្ហោះនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ។

យោងតាមមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរូបភាពនេះវាជាបង្គួយឈ្មោល ដោយសារមានបួរក (dewlap) វែង បើសិនជាញីមាន dewlap នេះខ្លី។

បង្គួយនេះ វារស់នៅតំបន់ក្នុងព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃស្រោងចម្រុះ ភាគខាលិចទន្លេមេគង្គ ដូចជាតំបន់ជួរភ្នំក្រវាញ និងព្រៃឡង់។ វាស៊ីសត្វល្អិតដូចជាស្រមោច កណ្តៀ មេភ្លៀងជាដើម។

ជាទូទៅវារស់នៅតាមដើមឈើ ហើយអាចហោះពីដើមឈើមួយទៅដើមឈើមួយទៀត តែអាចហោះតែពីទីតាំងខ្ពស់ជាង ទៅទីតាំងទាបជាងប៉ុណ្ណោះ៕

អត្ថបទទាក់ទង