ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន សម្រេចលើកពេលអញ្ជើញជាអធិបតី សម្ពោធសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 57
សម្តេចតេជោ ហ៊ុន សែន សម្រេចលើកពេលអញ្ជើញជាអធិបតី សម្ពោធសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» សម្តេចតេជោ ហ៊ុន សែន សម្រេចលើកពេលអញ្ជើញជាអធិបតី សម្ពោធសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចលើកពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)» ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

តំណាងសណ្ឋាគារ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការសម្រេចផ្អាកកម្មវិធីនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមបញ្ជាក់ថា តាមការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គ្រោងអញ្ជើញជាអធិបតីសម្ពោធដំណើរការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលជាសណ្ឋាគារវិនិយោគរវាងខ្មែរ និងសហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ។ តែព្រោះតែព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ ក្នុងសហគមន៍ជាថ្មី នាំឱ្យមានការលើកពេលកម្មវិធីនេះ៕ Fresh News

អត្ថបទទាក់ទង