លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដោយបានបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ៣មីនា ជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិ ក្នុងការរំលឹកដល់គុណូបការៈចំពោះបុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ និងជាទិវាបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិពីសំណាក់ប្រជាពលរដ្ឋជាពិសេសយុវជនបន្តវេនដែលមានកាតព្វកិច្ចត្រូវចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិដើមនៅព្រះរាជាណាចក្រកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ៕