ខ្មែរប៉ុស្ដិ៍ Close

ហ៊ុន សែន របស់កម្ពុជា!

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 61
ហ៊ុន សែន របស់កម្ពុជា! ហ៊ុន សែន របស់កម្ពុជា!

មានរហស្សនាមថាជាបុរសខ្លាំងរបស់កម្ពុជា លោក ហ៊ុន សែន បានកាន់តំណែងនាយករដ្ឋមន្ត្រីនៃ ប្រទេសកម្ពុជាតាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ ១៩៨៥ មកម៉្លេះ ហើយលោកនឹង​បន្តកាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជាបន្តទៀត ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។ ក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការដឹកនាំប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា​ក្នុងនោះលោកនាយករដ្ឋមន្ត្រី​បានដើរតួនាទីយ៉ាងសំខាន់​ជាមួយថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជា​ក្នុងការដឹកនាំ​កម្លាំង​ប្រឆាំង នឹងរបបខ្មែរក្រហមក្រោមការជួយគាំទ្រពីកងទ័ពស្ម័គ្រវៀតណាមរំដោះជាតិ និងប្រជាជនខ្មែរចេញពីរបប ប្រល័យពូជសាសន៍ខ្មែរក្រហម និងបន្ទាប់មកទៀតនាំយកសុខ សន្តិភាពពេញលេញ ការឯកភាពជាតិ និងឯកភាពទឹកដីតាមរយៈ នយោបាយឈ្នះឈ្នះ រំលាយអង្គការចាត់តាំងនយោបាយ និង យោធាខ្មែរក្រហម និងបាន បង្រួមបង្រួម​និងផ្សះផ្សាជាតិខ្មែរ​ទាំងមូល​ដែលបានបែកបាក់​គ្នាជាយូរមកហើយឱ្យស្ថិតក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្ររួមគ្នា មាន រដ្ឋាភិបាលតែមួយ និងកងទ័ពតែមួយ។
ក្រោមដំបូលនៃសន្តិភាព និងសាមគ្គីជាតិខ្មែរ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសក ម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យព្រមទាំងមានកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ប្រចាំឆ្នាំ កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសដែលក្រីក្រតោកយ៉ាក មកជាប្រទេសមានចំណូល មធ្យមកម្រិត ទាប និងមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយក្លាយជាប្រទេសមានចំណូលខ្ពស់នៅអំឡុង ឆ្នាំ ២០៥០។ សមិទ្ធិផលជាច្រើនត្រូវបានកសាងឡើង និងធ្វើឱ្យកម្ពុជាបោះជំហានទៅមុខជានិច្ចក្នុងកិច្ចអភិវឌ្ឍជាតិ។ ជាមួយគ្នានេះ ពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាបានដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកក្នុងនោះកម្ពុជា បានប្រែពីប្រទេសដែលទទួលកងទ័ពមួតខៀវរបស់អង្គការសហប្រជាជាតិ ទៅជា ប្រទេសដែលបញ្ជូនកងទ័ពមួកខៀវទៅចូលរួមថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់ អ.ស.ប។ កម្ពុជាបានកាន់កាប់តំណែងសំខាន់ៗលំដាប់ពិភពលោកដូចជាក្លាយជាសមាជិក ECOSOC និងជាអនុប្រធានមហាសន្និបាត ពិភពលោកលើកទី៧៣ ជាដើម។ កម្ពុជាបានដើរតួ
នាទីស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានា និងជាប្រទេសមួយដែលមានឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី ស្របតាមធម្មនុញ្ញនៃអ.ស.ប។
ជាមេដឹកនាំដែលពោរពេញដោយសមត្ថភាព បទពិសោធន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ និងជាអ្នកមានទេពកោសល្យខ្ពស់ក្នុងវិស័យការទូត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានពិភពលោក មើលឃើញនូវរូបភាពផ្សេងៗ ដែលពេលខ្លះគេថាលោកនាយករដ្ឋមន្ត្រីលម្អៀងទៅរកលោកសេរី និងពេលខ្លះលម្អៀងទៅរកលោក កុម្មុយនិស្ត។ ពេលខ្លះគេមើលឃើញលោក ហ៊ុនសែន ស្និតជាមួយវៀតណាម ស្និតជាមួយប្រទេសចិន ស្និតជាមួយជប៉ុន និងស្និតជាមួយកូរ៉េខាងត្បូង ។ ពេលខ្លះគេមើលឃើញលោក ហ៊ុន សែន ស្និតជាមួយរុស្ស៊ី ស្និតជាមួយសហភាព អឺរ៉ុប ហើយក៏អាចស្និតស្នាលចាក់ទឹកមិនលិចជាមួយសហរដ្ឋអាមេរិកបាន ដូចគ្នាដែរ។ លោក ហ៊ុន សែន នៃប្រទេសកម្ពុជា ត្រូវការមិត្តពីគ្រប់ទិសទីលើពិភពលោក ដើម្បីកម្ពុជារុងរឿង។
ហ៊ុន សែន គឺ ហ៊ុន សែន របស់កម្ពុជា មិនមែនរបស់ប្រទេសណាមួយដាច់ខាត ហើយជាមិត្ត និងអាចស្និតជាមួយគ្រប់ប្រទេស ដើម្បីផលប្រយោជន៍របស់កម្ពុជា ប៉ុន្តែ ហ៊ុន សែន របស់កម្ពុជា ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក និងបង្គាប់បញ្ជាពីខាងក្រៅ ។ កម្ពុជា អាចស្និតជាមួយគ្រប់ប្រទេស ហើយបរទេសមិនអាចបង្ខំកម្ពុជាឱ្យស្និតផ្តាច់មុខតែមួយជាមួយខ្លួន ហើយត្រូវតែចូលរួមធ្វើសត្រូវជាមួយប្រទេសផ្សេងដែលជាសត្រូវរបស់បរទេសនោះបានឡើយ។ ជម្រើសនគរខ្មែរ ជា ជម្រើសជាតិ ជម្រើសសន្តិភាព និងប្តេជ្ញាចិត្តបន្តលើផ្លូវប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមិនបំផ្លាញសន្តិភាព ដើម្បីជាតិមានជីវិត និងដើរទៅមុខជានិច្ច។
នេះហើយ គឺ ហ៊ុន សែន !
ហ៊ុន សែន របស់កម្ពុជា និងប្រជាជនកម្ពុជាទាំងមូល!

ដោយ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៨

អត្ថបទទាក់ទង