ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 28
កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ លោក ស៊ឹង គង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនស្ថាបនាផ្លូវ ។

តាមរបាយការណ៍របស់ក្រុមហ៊ុនបញ្ជាក់ថា តាមគម្រោងស្ថាបនាផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ចេញពីអក្សផ្លូវ ២០ម៉ែត្រ ដោយសារតែការដ្ឋានមួយចំនួន មានផលប៉ះពាល់ នៅទីប្រជុំជនយើងយកពីអក្សផ្លូវពី ៧,៥០ម៉ែត្រ ១១ម៉ែត្រ និង ១៥ម៉ែត្រ ដើម្បីដោះស្រាយផលប៉ះពាល់នៃការស្ថាបនាផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនស្ថាបនាផ្លូវត្រូវបាញ់ថ្នាំតាមនិយាមការ បញ្ចៀសផលប៉ះពាល់ដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការស្ថាបនាផ្លូវឱ្យបានលឿនស្របតាមស្តង់ដាបច្ចេកទេស ដោយស្មារតីទទួលខុសត្រូវ៕

អត្ថបទទាក់ទង