ខ្មែរប៉ុស្ដិ៍ Close

ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសារអបអរសាទរ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីអាមេរិក ទី៤៦

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 28
ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសារអបអរសាទរ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីអាមេរិក ទី៤៦ ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសារអបអរសាទរ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីអាមេរិក ទី៤៦

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ អបអរសាទរ ឯកឧត្តម ចូ បៃឌិន (Joe Biden) ដែលបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ទី៤៦ ជាផ្លូវការ នៅថ្ងៃនេះ។

ព្រះរាជសារសារព្រះមហាក្សត្រ ដែលទីភ្នាក់ងារ AKP ទទួលបាននៅថ្ងៃនេះ មានខ្លឹមសារថា៖ «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃការឡើងកាន់តំណែងរបស់ឯកឧត្តម ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ទី៤៦ បន្ទាប់ពីការបោះឆ្នោតជាប្រវត្តិសាស្រ្តកន្លងមកថ្មីៗនេះ ខ្ញុំសូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្រ និងសូមជូនពរឯកឧត្តមប្រកបដោយសុភមង្គល»។

ព្រះករុណា ព្រះមហាក្សត្រ ក៏មានព្រះរាជបន្ទូលជឿជាក់ថា ឯកឧត្តម ចូ បៃឌិន នឹងដឹកនាំប្រជាជនអាមេរិក នៅលើមាគ៌ាយុត្តិធម៌ សន្តិភាព សាមគ្គីភាព និងវិបុលភាព។

ព្រះករុណា ទ្រង់ក៏បានបង្ហាញនូវជំនឿចិត្តថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តមានទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការយូរអង្វែង ជាមួយសហរដ្ឋអាមេរិកបន្តទៀត ទាំងនៅកម្រិតទ្វេភាគី កម្រិតតំបន់ និងអន្តរជាតិ៕

អត្ថបទទាក់ទង