ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ចំនួនពីរទាក់ទងនឹងពាណិជ្ជកម្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 30
កម្ពុជាកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ចំនួនពីរទាក់ទងនឹងពាណិជ្ជកម្ម កម្ពុជាកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ចំនួនពីរទាក់ទងនឹងពាណិជ្ជកម្ម

កម្ពុជា​កំពុង​តែ​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​ពីរ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ ដើម្បី​ជំរុញ​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។ ច្បាប់​ទាំង​ពីរ​ដែល​ក្រសួង​ពាណិជ្ជកម្ម​រៀបចំ​សេចក្តី​ព្រាង​ធ្វើ​វិសោធនកម្ម​នោះ​ រួមមាន​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​ និង​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម​ និង​បញ្ជី​ពាណិជ្ជកម្ម​។

គោលដៅសំខាន់​៣ដែល​ក្រសួង​សេដ្ឋកិច្ចជាអ្នក​សម្របសម្រួល​ក្នុង​ការងារ​វិសោធនកម្ម​ច្បាប់​ទាក់​ទង​​នឹង​ការធ្វើពាណិជ្ជកម្មនេះ គឺទី១លើកកម្ពស់​ភាព​ងាយ​ស្រួល​នៃការ​ធ្វើ​ធុរកិច្ច​នៅកម្ពុជា។ ទី២​បំពេញ​បន្ថែម​បទ​បញ្ញត្តិ​ នីតិវិធី​ឲ្យមានភាព​ច្បាស់លាស់ សម្រាប់​ទ្រទ្រង់​យន្តការ​ដែល​មាន​ស្រាប់ និង​កំពុង​អនុវត្ត​កន្លងមក។ ទី៣គឺធានាសង្គតិភាព​រវាងច្បាប់​ទាំងពីរ«ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម»ជាមួយច្បាប់​នឹង​បទបញ្ញត្តិ​ផ្សេងទៀត​ដូចជា ច្បាប់​បោះពុម្ពផ្សាយ និងការ​ជួញដូរ​មូលបត្រមហាជន និង​ច្បាប់ស្តីពី​គណនេយ្យភាព និង​សវនកម្ម​ ជា​ដើម។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន ពន្យល់​បន្ថែមថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរនេះ និយាយស្រួលស្តាប់គឺជាការកែ​សម្រួល​ច្បាប់​ឲ្យងាយ​ស្រួល​សម្រាប់​អ្នក​រកស៊ី កាន់តែមានតែកិច្ចការពារខ្ពស់ និងជាការ​ទាក់​ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត​មកកាន់កម្ពុជា។

គួរកត់សំគាល់ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ធ្វើការងារ​ចាំបាច់​មួយចំនួន​ដើម្បី​ស្តារវិបត្តិ​សេដ្ឋកិច្ច​ក្រោយ​ពេល​កូវីដ-១៩ ខណៈដែល​សហភាពអឺរ៉ុបបាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះEBA​ពីកម្ពុជា២០ភាគរយ។

នៅថ្ងៃទី១៨​មករា ក្រសួងការបរទេស​កម្ពុជា បានដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ការទូតសេដ្ឋកិច្ចពីឆ្នាំ​២០២១​ដល់​២០២៣ គឺជាឧបករណ៍​គោល​នយោបាយ​មួយ​ដើម្បី​លើក​ស្ទួយ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីបរទេស ជំរុញ​វិស័យ​ទេសចរណ៍ និង​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ ព្រមទាំងគាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​លើ​គ្រប់​វិស័យ។

​ផ្អែក​តាម​យុទ្ធសាស្ត្រនេះ កម្ពុជារំពឹងថា នឹង​មានកំណើន​សេដ្ឋកិច្ច​ងើប​ឡើង​វិញខ្ទង់ ៣,៥ភាគរយ​នៅឆ្នាំ២០២១ បន្ទាប់ពីបាន​ធ្លាក់ចុះយ៉ាងគំហុក-១,៩ភាគរយនៅឆ្នាំ២០២០៕ RFI

អត្ថបទទាក់ទង