ខ្មែរប៉ុស្ដិ៍ Close

លោក ជា ចាន់តូ ទទួល​ចំណាត់ថ្នាក់​ជា​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នាំ​២០២១ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 73
លោក ជា ចាន់តូ ទទួល​ចំណាត់ថ្នាក់​ជា​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នាំ​២០២១ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក ជា ចាន់តូ ទទួល​ចំណាត់ថ្នាក់​ជា​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នាំ​២០២១ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

​ក្រោម​ការដឹកនាំ​របស់ លោក ជា ចាន់តូ ធនាគារជាតិ​នៃ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​បានល្អ​ប្រសើរ ក្នុងដំណាក់កាល​ដែល​ក​ម្ពុ​ជា ក៏ដូចជា​ពិភពលោក​កំពុង​ជួបនឹង​វិបត្តិ នៅ​ឆ្នាំ​២០២០ កន្លងទៅ​។​

ជា​លទ្ធផល លោកត្រូវបាន​ជាប់​ចំណាត់ថ្នាក់​ជា​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នាំ​២០២១ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្ដល់ ដោយ The Banker ដែលជា​ភ្នាក់ងារ​ប្រមូលផ្តុំ​ទិន្នន័យ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សកលលោក​។

​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​ក្នុង​ឆ្នាំ​កន្លងទៅនេះ​រួមមាន​វិបត្តិ​នៃ​ជម្ងឺ​រាតត្បាត ខណៈដែល​ប្រទេស​ក៏បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការបាត់បង់​ចំណូល​ទេសចរណ៍ និង​គ្រោះទឹកជំនន់​ដែល​បាន​ប៉ះពាល់​ដល់​ប្រជាជន ៥ លាន​នាក់​។​

​បើទោះបីជា​មានការ​ប្រឈម​នឹង​លក្ខខណ្ឌ​ទាំងនេះ​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា​នឹងមាន​ការកើនឡើង​ចំនួន ១,៩ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ ២០២០ ដែលជា​ចំនួន​គួរឱ្យកត់សម្គាល់​មួយ​។​

​បន្ទាប់ពី​មាន​ផង​ល​ប៉ះពាល់​ដែល​បង្កឡើង​ដោយ​ករណី​ជំងឺ​រាតត្បាត​និង​ទឹកជំនន់​លើ​អាជីវកម្ម​នានា ធនាគារជាតិ នៃ​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​គាំទ្រ​មួយចំនួន​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុងនោះ​រួមមាន ការរៀបចំ​ឥណទាន​ឡើងវិញ​ដែល​បាន​ដាក់ឱ្យអនុវត្ត​កាលពី​ខែមីនា ឆ្នាំ​២០២០​កន្លងមក និង​បន្ត​អនុវត្ត​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២១​នេះ​។​

​ការរៀបចំ​ឥណទាន​ឡើងវិញ​ត្រូវបាន​អនុញ្ញាត​រហូតដល់​ទៅ​៣​ដង ដោយ​មិនមាន​ប៉ះពាល់​ដល់​ចំណាត់ថ្នាក់​ឥណទាន​នោះទេ​។

បទ​ប្បញ្ញត្តិ​បន្ថែម​រួមមាន​៖ ការកាត់បន្ថយ​អត្រា​ការប្រាក់ និង​ការលើកលែង​ថ្លៃ​សេវា ជាដើម​។ ការដាក់ចេញ​នេះ​បានធ្វើឱ្យ​ឥណទាន​មិន​ដំណើរការ​ស្ថិតក្នុង​កម្រិត​ទាប ២,៥%​។​

​ធនាគារជាតិ នៃ​កម្ពុជា ក៏បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បាគង កាលពី​ខែតុលា ឆ្នាំ​២០២០ ដែល​បានរួម​ចំណែក​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​បើកប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​របស់ខ្លួន​ជា​សាច់ប្រាក់​នៅឡើយ​។ ប្រព័ន្ធ​បាគង​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន និង​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​បាន​ទាំង​ជា​ប្រាក់រៀល​និង​ប្រាក់​ដុល្លារ​អាមេរិក តាមរយៈ​ទូរស័ព្ទដៃ ដោយ​អ្នកប្រើប្រាស់​អាច​ស្កេ​ន​លេខ​កូដ ឬ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នកទទួល​ប្រាក់​។ ប្រព័ន្ធ​បាគង​មាន​សមាជិក​ប្រមាណ ២០​ធនាគារ​។​

​ជាមួយគ្នានេះ រូបិយវត្ថុ​ជាតិ​ក៏ត្រូវ​បាន​ជំរុញ​ឱ្យប្រើ​ប្រាស់​យ៉ាងខ្លាំង​ក្លា​ផងដែរ សំដៅ​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព និង​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ជាពិសេស​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន ការទូទាត់​ដែលមាន​ទឹកប្រាក់​តិចជាង​១០០​ដុល្លារ​អាមេរិក​ត្រូវបានធ្វើ​ឡើងជា​ប្រាក់រៀល ខណៈដែល​ការប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ដែលមាន​ទំហំ​ទឹកប្រាក់​តូច​បាន​ថយចុះ​ជា​បណ្តើរៗ​៕ ​ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​ ខ្មែរថែមស៍

អត្ថបទទាក់ទង