ខ្មែរប៉ុស្ដិ៍ Close

ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងថានឹងត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ដើម្បីរក្សាតម្លៃប្រាក់រៀល កំឡុងពេលដែលប្រាក់ដុល្លារអាមេរិកកំពុងហក់ឡើងថ្លៃ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 34
ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងថានឹងត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ដើម្បីរក្សាតម្លៃប្រាក់រៀល កំឡុងពេលដែលប្រាក់ដុល្លារអាមេរិកកំពុងហក់ឡើងថ្លៃ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងថានឹងត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ដើម្បីរក្សាតម្លៃប្រាក់រៀល កំឡុងពេលដែលប្រាក់ដុល្លារអាមេរិកកំពុងហក់ឡើងថ្លៃ

ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើងគួរឱ្យកកត់សម្គាល់ ដែលមូលហេតុចម្បងគឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តប្រកាន់យករបបអត្រាប្តូរប្រាប់អណ្តែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្តូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។

អត្ថបទទាក់ទង