ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃចន្ទនេះ​ ដែលរកឃើញលើពលករមកពីថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃចន្ទនេះ​ ដែលរកឃើញលើពលករមកពីថៃ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃចន្ទនេះ​ ដែលរកឃើញលើពលករមកពីថៃ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីបន្ថែមទៀតដែលរកឃើញលើពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ខណៈពេលដែលគ្មានអ្នកជាសះស្បើយថ្មីនោះទេ។

អ្នកដែលរកឃើញមានផ្ទុកកូវីដ-១៩ថ្មីនោះគឺស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ ស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កន្លងទៅ។ បច្ចុប្បន្ន ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៨២នាក់ ក្នុងនោះអ្នកជំងឺ៣៦២នាក់ បានជាសះស្បើយ និងអ្នកជំងឺចំនួន ២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

 

អត្ថបទទាក់ទង