ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភាកម្ពុជា ឆ្លើយតបនឹងការចោទប្រកាន់របស់សមាជិកសភាអាមេរិកមួយចំនួនដែលចោទថា កម្ពុជាធ្លាក់ចុះការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29

រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍៧ចំណុចដើម្បីធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់របស់សមាជិកសភាមួយចំនួនតូចរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យមានការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការចោទប្រកាន់ថា ធ្វើឱ្យធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋសភាកម្ពុជា បានចាត់ទុកការទាមទាររបស់សមាជិកសភាមួយចំនួនរបស់សហរដ្ឋអាមេរិក ជាទង្វើខុសឆ្គង ហើយរដ្ឋសភាមានការខកចិត្តយ៉ាងខ្លាំងចំពោះការដែលសមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនតូចបានទាមទារឱ្យមានការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌លើរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឆ្លើយតបនឹងការចោទប្រកាន់នេះ រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា «យើងខ្ញុំចាំបាច់ត្រូវឆ្លើយតប និងសូមទាញការចាប់អារម្មណ៍ពីសាធារណជនទាំងក្នុង និងក្រៅប្រទេស ពីតថភាពនៅប្រទេសកម្ពុជា និងហេតុការណ៍ពិតនៃដំណើរដ៏ឈឺចាប់ខ្លោចផ្សារ និងលំបាកលំបិនរបស់កម្ពុជា ទំរាំឈានមកដល់ដំណាក់បច្ចុប្បន្ន ដែលមានការរីកចម្រើនសេដ្ឋកិច្ច-សង្គម ក្រោមម្លប់សន្តិភាព និងស្ថិរភាព ដែលយើងប្ដេជ្ញាការពារឱ្យបានជាដាច់ខាត។

សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖

អត្ថបទទាក់ទង