ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ លាហើយព្រឹត្តិការណ៍ ៣ វិច្ឆិកា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ លាហើយព្រឹត្តិការណ៍ ៣ វិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ លាហើយព្រឹត្តិការណ៍ ៣ វិច្ឆិកា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបញ្ចប់នៃការចត្តាឡីស័ក បានបង្ហោះរូបភាពសកម្មភាពចេញលេងកីឡាវាយកូនគោលនិងរំលេចនូវពាក្យមួយយ៉ាងមានន័យថា «លាហើយ ព្រឹត្តិការណ៍ ៣វិច្ឆិកា»។ ពាក្យមួយឃ្លា «លាហើយ ព្រឹត្តិការណ៍ ៣វិច្ឆិកា» នេះ សបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានរំលត់ដោយជោគជ័យនូវវិញ្ញាសាដ៏ស្មុគស្មាញមួយថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ អ្វីៗបានត្រឡប់ទៅរកភាពធម្មតា មុនព្រឹត្តឹការណ៍ថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរបង្ហោះក្នុង Facebook ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ បូកបន្ថែមដោយការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោល ឬហាត់ប្រាណជាងមួយខែហើយ។ ថ្ងៃនេះចេញវាយកូនគោលលើកដំបូង ជាមួយសម្ភារៈថ្មីពិនិត្យឃើញថា កម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។ អ្វីដែលប្លែកគឺក្បាលពោះ ដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី៨ ទៅ១០គីឡូម៉ែត្រ នាថ្ងៃនេះ។ សូមអភ័យទោស ដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោល តែខ្ញុំបានពិនិត្យសម្រេច និងចុះហត្ថលេខា លើឯកសារនានារួចហើយ និងពេលល្ងាចខ្ញុំបន្តការងារដដែល។ មូលហេតុដែលខ្ញុំធ្វើដូចនេះក៏ព្រោះតែ ចង់ដឹងអំពីសុខភាព ក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ តើមានការប្រែប្រួលយ៉ាងណា?។ ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់ និងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយព្រឹត្តិការណ៍៣វិច្ឆិកា»៕

អត្ថបទទាក់ទង