ខ្មែរប៉ុស្ដិ៍ Close

ទឹកស្ទឹង​ព្រែក​ត្នោត ខាងក្រោយ​ទ្វារ​ទឹក​(​ផ្នែក​ខាងក្រោម​) បាន​បន្ត​ស្រក​ចុះ ០,៥០ ម៉ែត្រ ធៀប​នឹង​ពេល​ល្ងាច​ថ្ងៃ​ម្សិលមិញ​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 64
ទឹកស្ទឹង​ព្រែក​ត្នោត ខាងក្រោយ​ទ្វារ​ទឹក​(​ផ្នែក​ខាងក្រោម​) បាន​បន្ត​ស្រក​ចុះ ០,៥០ ម៉ែត្រ ធៀប​នឹង​ពេល​ល្ងាច​ថ្ងៃ​ម្សិលមិញ​ ទឹកស្ទឹង​ព្រែក​ត្នោត ខាងក្រោយ​ទ្វារ​ទឹក​(​ផ្នែក​ខាងក្រោម​) បាន​បន្ត​ស្រក​ចុះ ០,៥០ ម៉ែត្រ ធៀប​នឹង​ពេល​ល្ងាច​ថ្ងៃ​ម្សិលមិញ​

(​ភ្នំពេញ​)៖ ព្រឹក​នេះ​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត ខាងក្រោយ​ទ្វារ​ទឹក​(​ផ្នែក​ខាងក្រោម​) បាន​បន្ត​ស្រក​ចុះ ០,៥០ ម៉ែត្រ ធៀប​នឹង​ពេល​ល្ងាច​ថ្ងៃ​ម្សិលមិញ​។ នេះ​ជាការ​បញ្ជាក់​នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទ្វារ​ទឹក​ទំនប់​អាង​៧​មករា នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៧:៣០ នាទី​ព្រឹក​រួមមាន ៖ កម្ពស់​ទឹក​ខាងមុខ​ទ្វារ ៤,៨០ ម៉ែត្រ ស្រក​ចុះ ១,៨៧ ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរមា ៦,៦៧ ម៉ែត្រ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​។ កម្ពស់​ទឹក​ហូ​រលើ​ទំនប់​បង្ហៀរ ០,០០ ម៉ែត្រ ស្មើ​ទំនប់​បង្ហៀរ​។ កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៤,៣០ ម៉ែត្រ​៕

អត្ថបទទាក់ទង