ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ប្រជាជននឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២២-២០២៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 89
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ប្រជាជននឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២២-២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ប្រជាជននឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២២-២០២៣

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ប្រជាជនទាំងអស់ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទៀតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជាកន្លងមកដែលបានផ្តល់ជំនឿទុកចិត្តដល់រូបលោកក្នុងការដឹកនាំប្រទេស និងបានសន្យាថា នឹងមិនធ្វើឱ្យប្រជាជនខកចិត្តឡើយ។

នៅក្នុងការបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន មួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា វត្តមានរបស់លោកក្នុងការជួយសង្គ្រោះប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសវត្តមានរបស់លោកនៅខេត្តបន្ទាយមានជ័យនេះ មិនមែនមកដើម្បីធ្វើប្រជាភិថុត ឬការនិយាយឱ្យតែរួចមាត់នោះទេ។ ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្ត្រីមិនដែលរត់ចោលប្រជាជន នៅពេលដែលជាប្រជាជនជួបការលំបាកឡើយ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២២ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ចំណែកនៅឆ្នាំ២០២៣ កម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដែលជាការបោះឆ្នោតជាតិអាណត្តិទី៧៕

អត្ថបទទាក់ទង