ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក៖ ក្នុងរយៈពេលពី ៤ ទៅ ៦ ថ្ងៃខាងមុខ ខេត្តទាំង៣តាមដងទន្លេមេគង្គនឹងមានកម្ពស់ទឹកឡើងខ្ពស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
ក្រសួងធនធានទឹក៖ ក្នុងរយៈពេលពី ៤ ទៅ ៦ ថ្ងៃខាងមុខ ខេត្តទាំង៣តាមដងទន្លេមេគង្គនឹងមានកម្ពស់ទឹកឡើងខ្ពស់ ក្រសួងធនធានទឹក៖ ក្នុងរយៈពេលពី ៤ ទៅ ៦ ថ្ងៃខាងមុខ ខេត្តទាំង៣តាមដងទន្លេមេគង្គនឹងមានកម្ពស់ទឹកឡើងខ្ពស់

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដែលបញ្ជាក់អំពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ភ្ជាប់នឹងវិសម្ពាធ ដែលបាននិងកំពុងអូសបន្លាយពីលើកម្ពុជា បានធ្វើអោយមានភ្លៀងច្រើននៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងភាគឥសានប្រទេសកម្ពុជា។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើអោយទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦ថ្ងៃខាងមុខ ក្នុងនោះ៖

  • នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩,៥ម៉ែត្រ
  • នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០ម៉ែត្រ
  • នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១ម៉ែត្រ

ប៉ុន្តែ ទោះជាណាក៏ដោយ ក្រសួងក៏បានបញ្ជាក់ថា កម្ពស់ទឹកនេះ នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។

ក្រសួងក៏បានអំពាវនាវអោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចនឹងកើតឡើងជាយថាហេតុ។

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧត្តុនិយមដូចខាងក្រោម៖

អត្ថបទទាក់ទង