ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទោះបីធនធាន និងសមត្ថភាពនៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ក្នុងការរួមចំណែកដល់កិច្ច ប្រឹងប្រែងសកល ដើម្បីដោះស្រាយការ ប្រែប្រួលអាកាសធាតុ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ នគរគំនិត 31
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទោះបីធនធាន និងសមត្ថភាពនៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ក្នុងការរួមចំណែកដល់កិច្ច ប្រឹងប្រែងសកល ដើម្បីដោះស្រាយការ ប្រែប្រួលអាកាសធាតុ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទោះបីធនធាន និងសមត្ថភាពនៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ក្នុងការរួមចំណែកដល់កិច្ច ប្រឹងប្រែងសកល ដើម្បីដោះស្រាយការ ប្រែប្រួលអាកាសធាតុ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីធនធាន និងសមត្ថភាពកម្ពុជានៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងសកល ដើម្បីដោះស្រាយការ ប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍គន្លឹះរបស់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ជាពិសេស គោលការណ៍ស្តីពីការទទួលខុសត្រូវរួមគ្នា ប៉ុន្តែមានកាតព្វកិច្ចផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន ។

ក្នុងកិច្ចប្រជុំ«វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ»តាមប្រព័ន្ធវីដេអូអនឡាញ នារាត្រីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ឆ្នាំ២០២០ នេះ គឺជាពេលដ៏លំបាកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជា ចំពោះការអភិវឌ្ឍជាទូទៅទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ជាការពិតណាស់ ដូចគ្នានឹងជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុជាបញ្ហាដ៏គួរឱ្យបារម្ភ មួយទៀត ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរ ពិបាកនឹងប៉ាន់ប្រមាណបានទៅ លើសង្គម សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់និងពិភពលោក។

សម្ដេចតេជោបានបន្តថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុង ក្រោយនេះ គ្រោះមហន្តរាយដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោកមានសភាពធ្ងន់ធ្ងរ និងប្រពលភាព កាន់តែញឹកញាប់លើសពីអ្វីដែលយើងធ្លាប់បានជួបប្រទះកន្លងមក។ ក្នុងបរិបទនេះ ទោះបីជាយើងមានភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងទាំងអស់គ្នាគប្បីខិតខំផ្តល់អាទិភាព និងធានាឱ្យបាននូវនិរន្តរភាពនៃការអនុវត្តវិធានការដោះស្រាយ និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលជារបៀបវារៈស្នូលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិយើងប្រកបដោយចីរភាព។ សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច និងធនធានមានកម្រិត ប៉ុន្តែយើងបានខិតខំបំពេញកាតព្វកិច្ច ពោលគឺយើងប្រកាន់យកការទប់ទល់ នឹងការប្រែប្រួលអាកាសធាតុជាសមាសធាតុដ៏សំខាន់មួយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ។

សម្តេចតេជោបានលើកឡើងថា កម្ពុជាយក៏បានចូលរួមយ៉ាង សកម្មផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុពិភពលោក តាមរយៈការធ្វើបច្ចុប្បន្នភាព របាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តន៍អនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC Update)” ដែលនឹងត្រូវដាក់ជូនទៅ លេខាធិការដ្ឋានអនុសញ្ញានៅចុងឆ្នាំនេះ។ ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ក្តី ប៉ុន្តែយើងចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយផ្អែកលើសមត្ថភាព និងធនធាន ដែលមាន។ សម្ដេចតេជោបានមានប្រសាសន៍ លើកទឹកចិត្តឱ្យប្រទេសទាំងអស់រៀបចំបញ្ចប់ និងដាក់ជូននូវរបាយការណ៍រួមចំណែករបស់ជាតិខ្លួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ប្រកបដោយមហិច្ឆតា។

សម្តេចតេជោបានបន្ថែមថា ជារួម ក្នុងបរិបទបច្ចុប្បន្ននេះ ការជំរុញទៅមុខ និងការប្រកាន់ខ្ជាប់ទៅនឹងក្របខ័ណ្ឌ តំបន់និយម និងពហុភាគីនិយម គឺជាគោលការណ៍ដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងក្នុងគ្រប់វិស័យ ជាពិសេសបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាស ធាតុ៕

អត្ថបទទាក់ទង