ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថាដរាណាប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នោះស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ នឹងនៅបន្តឆ្ពោះទៅមុខ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 53
នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថាដរាណាប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នោះស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ នឹងនៅបន្តឆ្ពោះទៅមុខ នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថាដរាណាប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នោះស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ នឹងនៅបន្តឆ្ពោះទៅមុខ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោកបានថ្លែងអរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាកន្លងមក និងបានអំពាវនាវដល់ពលរដ្ឋត្រូវបន្តចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

លោនាយករដ្ឋមន្ត្រី ថ្លែងបន្តថា គណបក្សប្រជាជននឹងធានាដល់ស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តទៀត ហើយមិនរត់ទៅណាចោលប្រជាជនកម្ពុជានោះទេ និងសង្ឃឹមថាប្រជាពលរដ្ឋនៅតែបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បន្តទៀត៕

អត្ថបទទាក់ទង