ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ឱ វណ្ណឌីន បង្ហាញយុទ្ធសាស្ត្រ៥យ៉ាង ដែលក្រសួងសុខភិបាលដាក់ចេញ ដើម្បីការពារកូវីដ-១៩ ទោះបីជាអ្នកជំងឺទាំងអស់បានជាសះស្បើយ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 21
លោកស្រី ឱ វណ្ណឌីន បង្ហាញយុទ្ធសាស្ត្រ៥យ៉ាង ដែលក្រសួងសុខភិបាលដាក់ចេញ ដើម្បីការពារកូវីដ-១៩ ទោះបីជាអ្នកជំងឺទាំងអស់បានជាសះស្បើយ (Video inside) លោកស្រី ឱ វណ្ណឌីន បង្ហាញយុទ្ធសាស្ត្រ៥យ៉ាង ដែលក្រសួងសុខភិបាលដាក់ចេញ ដើម្បីការពារកូវីដ-១៩ ទោះបីជាអ្នកជំងឺទាំងអស់បានជាសះស្បើយ (Video inside)

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញយុទ្ធសាស្ត្រ៥យ៉ាង ដែលក្រសួងសុខាភិបាលដាក់ចេញ ដើម្បីការពារជំងឺកូវីដ-១៩ ទោះបីជានៅកម្ពុជាពេលនេះ គ្មានអ្នកជំងឺកូវីដ-១៩ ដោយសារតែការព្យាបាលជាសះស្បើយទាំងស្រុងយ៉ាងណាក្តី។

លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដើម្បីការពារជំងឺកូវីដ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាន់យកនូវគោលការណ៍យុទ្ធសាស្ត្រ ៥យ៉ាង ដែលគេហៅថា 5E មានដូចតទៅ៖

* Early Detection៖ មានន័យថា យើងត្រូវតែរកឲ្យបានទាន់ពេលវេលា នូវអ្នកដែលមានវិជ្ជមានកូវីដ-១៩។

* Early Conductresing៖ មានន័យថា យើងត្រូវតែតាមស្រាវជ្រាវបន្តទៀត រកអ្នកដែលសង្ស័យ ឬបណ្តាញចម្លងបន្តនូវកូវីដ-១៩ នៅក្រុមណាមួយ ឬទីតាំងណាមួយ ឬកន្លែងណាមួយ ដែលសង្ស័យថា អាចមានការចម្លងពីបុគ្គលមួយទៅបុគ្គលមួយ។

* Early Isolation៖ មានន័យថា នៅពេលយើងរកឃើញថាមានអ្នកឆ្លងកូវីដ-១៩ ឬក៏សង្ស័យថាមានឆ្លងកូវីដ-១៩ យើងត្រូវតែដាក់បុគ្គលទាំងនោះដាច់ដោយឡែកភ្លាមៗ។

* Early Treatment៖ មានន័យថា បើសិនជារកឃើញអ្នកឆ្លងកូវីដ-១៩ហើយ ត្រូវតែបញ្ជូនគាត់ទៅទទួលការព្យាបាល នៅមន្ទីរពេទ្យរដ្ឋរបស់យើង ឲ្យបានលឿនបំផុត។

* Early Prevention៖ មានន័យថា យើងត្រូវតែអនុវត្តន៍វិធានការ ការពារប្រសើរជាងព្យាបាល ឲ្យបានលឿន មុននឹងបុគ្គលណាមួយនោះ ឬក៏ក្រុមមនុស្សណាមួយនោះ មានការចម្លងនូវកូវីដ-១៩ ចូលទៅក្នុងសហគមន៍។

លោកស្រី ឱ វណ្ឌឌីន បានសង្កត់ធ្ងន់ដែរថា យុទ្ធសាស្ត្រទី៥នេះ រាជរដ្ឋាភិបាលកំពុងតែអនុវត្តដដែលទេ ខណៈដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏តែងតែអំពាវនាវហើយអំពាវនាវទៀត ឲ្យប្រជាពលរដ្ឋ ចូលរួមវិធានការការពារ កុំឲ្យឆ្លងកូវីដ-១៩នេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានកោតសរសើរថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានទប់ស្កាត់យ៉ាងល្អ និងយកឈ្នះជំងឺកូវីដ-១៩ យ៉ាងត្រចេះត្រចង់។

«ទឹកចិត្តមនុស្សធម៌ និងបេះដូងដ៏ទូលំទូលាយ របស់សម្តេចតេជោ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជារបស់យើងនេះ រួចចាកផុតពីការរាតត្បាត ក្នុងលក្ខណៈទ្រង់ទ្រាយធំក្នុងប្រទេសយើងនេះ»។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី ឱ វណ្ឌឌីន។

គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ទៀតទេ បន្ទាបពីអ្នកជំងឺទី២៧៤ ត្រូវបានព្យាបាលជាសះស្បើយ។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កម្ពុជាក៏ធ្លាប់បានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ (១០០%) អស់ម្តងរួចមកហើយដែរ៕

អត្ថបទទាក់ទង