ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានដែលថា មានការសូកប៉ាន់ក្នុងម្នាក់១.៥ម៉ឺនដុល្លារ ដើម្បីចូលក្នុងក្របខណ្ឌពេទ្យ នៅខេត្តបន្ទាយមានជ័យ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1
ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានដែលថា មានការសូកប៉ាន់ក្នុងម្នាក់១.៥ម៉ឺនដុល្លារ ដើម្បីចូលក្នុងក្របខណ្ឌពេទ្យ នៅខេត្តបន្ទាយមានជ័យ ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានដែលថា មានការសូកប៉ាន់ក្នុងម្នាក់១.៥ម៉ឺនដុល្លារ ដើម្បីចូលក្នុងក្របខណ្ឌពេទ្យ នៅខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយមួយចំនួនដែលថា មានការសូកប៉ាន់រហូត១៥០០០ដុល្លារក្នុងម្នាក់ៗ ដើម្បីចូលក្របខណ្ឌពេទ្យ នៅខេត្តបន្ទាយមានជ័យ។

លោកស្រី ឱ វណ្ណឌីន បានចាត់ទុកថា នេះជាការចុះផ្សាយបែបចោទប្រកាន់មានចរិតញុះញង់ដោយគ្មានការភាពច្បាស់លាស់ ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងយប់ទាំងថ្ងៃគ្មានបានសម្រាក។

«ក្រសួងសុំបញ្ជាក់ថា ការជ្រេីសរេីសចូលក្របខណ្ឌនេះ មន្ទីរសុខាភិបាលខេត្ត មិនមានសិទ្ធិក្នុងការសម្រេចនោះឡេីយ គឺគ្រាន់តែអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះក្នុងការរៀបចំសំណេីរមកក្រសួងដោយផ្អែកលេីគោលការណ៌ណែនាំ។ ប្រសិនបេីមានហេតុការណ៌កេីតមានឡេីងតាមការចោទប្រកាន់បែបនេះ ក្រសួងសុខាភិបាល ស្នេីសុំឲ្យអ្នកដែលបានលេីកពីករណីសូកប៉ាន់នៅខេត្តនេះ បង្ហាញភ័ស្តុតាងច្បាស់លាស់ ដេីម្បីក្រសួងចាត់ការតាមនិតិវិធី ហេីយទាំងអ្នកសូក និងអ្នកស៊ីសំណូក នឹងទទួលទោសដូចគ្នា»។

ក្រសួងសុខាភិបាល តាមរយៈលោកស្រី ឱ វណ្ណឌីន បានស្នេីឱ្យសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយដំណឹងខាងលើនេះ មានការកែតម្រូវឡើងវិញជាចាំបាច់ផងដែរ៕

អត្ថបទទាក់ទង