ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងលើគម្រោងព្រះរាជឧបត្ថម្ភក្នុងវិស័យ​អប់រំ ដែលជាព្រះរា​ជ​អំណោយ ​ដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន សម្រាប់រយៈពេល៥ឆ្នាំ បន្ថែមទៀត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 23
កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងលើគម្រោងព្រះរាជឧបត្ថម្ភក្នុងវិស័យ​អប់រំ ដែលជាព្រះរា​ជ​អំណោយ ​ដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន សម្រាប់រយៈពេល៥ឆ្នាំ បន្ថែមទៀត កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងលើគម្រោងព្រះរាជឧបត្ថម្ភក្នុងវិស័យ​អប់រំ ដែលជាព្រះរា​ជ​អំណោយ ​ដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន សម្រាប់រយៈពេល៥ឆ្នាំ បន្ថែមទៀត

បន្ទាប់ពីទទួលបានសិទ្ធិប្រទានពីសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេ​ស​ថៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភា ចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវ​ជ​ន និងកីឡា តំណាងភាគីកម្ពុជា បានចូលរួម ចុះហត្ថលេខាជាមួយឯកឧត្ដម ដន ប្រាម៉ាត់​វិ​ណៃ​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរ ទេស តំណាងភាគីថៃ លើកិច្ចព្រមព្រៀង​គម្រោ​ង​ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ស្ដីពីការអភិវឌ្ឍវិទ្យាស្ថានបច្ចេក​វិ​ទ្យា​​​កំពង់ឈើទាល នៅខេត្តកំពង់ធំ និងវិទ្យា ស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ នៅខេត្តកំពង់ស្ពឺ ដែល​ជាព្រះរាជអំណោយរបស់ព្រះអង្គម្ចាស់ក្ស ត្រិយ៍ មហាចក្រី សិរិនថន សម្រាប់រយៈពេល ៥ឆ្នាំ​ប​ន្ថែមទៀត(ខែកញ្ញា ឆ្នាំ២០២០ ដល់ខែ កញ្ញា ឆ្នាំ២០២៥)

នៅទីក្រុងបាងកក។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរា​ជា​ណា​ចក្រថៃឡង់ដ៏ ដែលចេញផ្សាយនៅថ្ងៃ១៥កើត​ ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០បានឱ្យដឹងថា វិទ្យាស្ថាន​ទាំ​ង​​ពីរនេះ បើក បង្រៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាកសិកម្ម និង​ឧ​ស្សា​ហកម្ម ក្នុងបេសកកម្មបណ្ដុះបណ្ដាលអ្នកជំនាញបច្ចេកទេស សម្រាប់ឆ្លើយតប​ទៅនឹង​ត​ម្រូវ​​ការ ការងារបច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា។គម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជា​ណា​​ចក្រកម្ពុជាលើវិស័យអប់រំ បានកើតចេញពីព្រះរាជតម្រិះផ្ដួចផ្ដើមដ៏ថ្លៃថ្លា​របស់ព្រះអង្គ​ម្ចា​ស់ ក្សត្រិយ៍ ក្នុងព្រះបំណងចូលរួមអភិវឌ្ឍន៍ប្រព័ន្ធអប់រំប្រកបដោយគុណភាព ​សម្រាប់យុវ​ជន​ក​ម្ពុជា ប្រៀបដូចជាអំណោយប្រកបដោយចីរភាពដល់ប្រជាជនកម្ពុជា ដែលជាមិត្តនិងគ្នា​យូ​រ​អង្វែង​មកហើយ។

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ការអនុវត្តគម្រោង​ព្រះ​រា​ជ​​ឧបត្ថម្ភ កន្លមក បានជំរុញទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណា​ចក្រថៃ​ឱ្យ​កាន់តែ ល្អប្រសើរ ជាពិសេសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការល្អ ទាំងផ្នែករដ្ឋ ឯកជន និ​ង​​ប្រជាជន ព្រមទាំងបង្កើតឱ្យមានការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មី តា​មរយៈការផ្ដល់​អាហា​រ​រូបករណ៍ ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ចំនួន ២.១២៤​ក​ន្លែ​ង ចាប់ពីឆ្នាំ២០០៥ ដ​ល់​​ឆ្នាំ ២០២០ ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា៕