ខ្មែរប៉ុស្ដិ៍ Close

    ចេកណាំវ៉ា ជាដំណាំពេញនិយមរបស់ប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ និងជួយបង្កើនប្រាក់ចំណូលបានយ៉ាងច្រើនផងដែរ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ មុខរបរ 2731
    ចេកណាំវ៉ា ជាដំណាំពេញនិយមរបស់ប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ និងជួយបង្កើនប្រាក់ចំណូលបានយ៉ាងច្រើនផងដែរចេកណាំវ៉ា ជាដំណាំពេញនិយមរបស់ប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ និងជួយបង្កើនប្រាក់ចំណូលបានយ៉ាងច្រើនផងដែរ

    ចេកណាំវ៉ា ​ជាដំណាំ​​របស់​ខេត្តព្រះវិហារ បាន​នាំទៅកាន់​ទីផ្សារ​រាជធានី​ភ្នំពេញ ​ខេត្តសៀមរាប និងខេត្តផ្សេងៗទៀត។ លោក ពីង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារបាន​ឱ្យ ដឹងថា ផ្ទៃដីដាំដុះដំណាំចេកណាំវ៉ានៅទូទាំងខេត្តព្រះវិហារមានប្រមាណជាង ១០០០០ ហិកតា ហើយមានដាំដុះច្រើននៅក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុក សង្គមថ្មី។ ផ្លែ​ចេកណាំវ៉ា​​របស់​ខេត្តព្រះវិហារ បាន​នាំទៅកាន់​ទីផ្សារ​រាជធានី​ភ្នំពេញ ​ខេត្ត សៀមរាប និងខេត្តផ្សេងៗទៀត បាន​យ៉ាងហោចណាស់​១០០​តោន ជា​រៀល​រាល់ថ្ងៃ​ ហើយបើ​មុន​ថ្ងៃសីល​វិញ ការ​នាំចេញ​ផ្លែចេកណាំវ៉ាចេញ បាន​រហូតដល់​២០០​តោន​ឯណោះ។

    លោកបានបន្តថា ទូទៅ​ប្រជាកសិករដាំដុះដំណាំ​ចេកណាំវ៉ាម្តង ​អាច​ប្រមូល​ផលផ្លែ​ចេកណាំវ៉ា​បាន​រហូតដល់​រយៈពេល​៥​ឆ្នាំ នៅពេលទទួលផល នៅឆ្នាំទី៣ និងឆ្នាំទី៤ កសិករ ប្រមូលផលចេក​ណាំវ៉ាបាន​១​ហិកតា អាច​ទទួល​ចំណូល​បាន​យ៉ាងហោចណាស់​ ៨​លាន​រៀល ក្នុងការ​ប្រមូល​ផល​ម្តង​។ សព្វថ្ងៃនេះ ប្រជាកសិករខេត្តព្រះវិហារកំពុងបង្កើន ការដាំដុះដំណាំ ចេកណាំវ៉ា ដើម្បីសម្រាប់​ផ្គត់​ផ្គង់បំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ។ លោកបន្តទៀតថា ក្រៅពី​ចេកណាំវ៉ា​នេះ ខេត្តព្រះវិហារ មាន​ដំណាំ​សក្កា​នុព​ល​ជាច្រើន​ទៀតដូចជា ដំណាំ​ដំ​ឡូ​ង​ សណ្តែកសៀង​ សណ្តែកបាយ​ ល្ពៅ និង​ត្រឡាច​ជាដើម សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារនៅ​ក្នុងស្រុក ​និងទីផ្សារនៅ​ក្រៅស្រុក ដូចជានៅទីផ្សារ​ប្រទេស​ថៃ និង​រៀ​ត​ណា​ម ផង​ដែរ៕

    អត្ថបទទាក់ទង