ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 59
ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ រូបភាពកាលពីពេលកន្លងទៅ

ក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២ដង និងបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ខណៈពេលដែលមិនមានករណីឆ្លងថ្មីនោះទេ។

បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកជំងឺទាំង ២នាក់នេះរួមមាន៖

  1. បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ​ មានអាសយដ្ឋាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ បុរសនេះជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសរុស្ស៊ី និងបានប្ដូរជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២០ កន្លងទៅ
  2. ស្ត្រីជនជាតិកាហ្សាក់ស្តង់អាយុ ៤២ឆ្នាំ​ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសកាហ្សាក់ស្តង់ ដោយប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣ ខែកក្កដាឆ្នាំ២០២០ កន្លងទៅ

ក្រសួងសុខាភិបាល បានឱ្យដឹងថា បើគិតត្រឹមព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ២៧៣នាក់ (ស្ត្រី ៥៤នាក់ និងបុរស ២១៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៥៣នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹម ២០នាក់ប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង