ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយថ្មីចំនួន ១នាក់ និងរកឃើញករណីនាំចូលថ្មីចំនួន ១៥នាក់
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៥នាក់ និងជាសះស្បើយថ្មីចំនួន ១នាក់បន្ថែមទៀត។
បើតាមក្រសួងសុខាភិបាល អ្នកដែលមានវិជ្ជមានកូវីដ-១៩ ១៥នាក់ថ្មីនោះរួមមាន៖
- ស្ត្រីជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
- បុរសជនជាតិចិនអាយុ ៣០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
- បុរសជនជាតិចិនអាយុ ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៨ឆ្នាំ មានអាស័យដ្ឋានស្នាក់រាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
- បុរសជនជាតិចិនអាយុ ២៩ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
- កុមារីជនជាតិខ្មែរអាយុ ១៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចម្ការមន រាជធានីភ្នំពេញ
- ស្ត្រីជនជាតិជនខ្មែរ អាយុ ៤៨ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ
ក្រសួងបានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលជនជាតិចិនទាំង ១៣នាក់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ រីឯជនជាតិខ្មែរទាំងពីរនាក់នោះ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក ដោយឆ្លងកាត់ប្រទេសចិន (តៃវ៉ាន់) តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ ហើយពួកគេទាំង ១៥នាក់នេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ចំណែកឯអ្នកជាសះស្បើយចំនួន ១នាក់ថ្មីនេះ គឺបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២៦៦នាក់ ជាសះស្បើយសរុបចំនួន ២២០នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៤៦នាក់។
សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖