ខ្មែរប៉ុស្ដិ៍ Close

អ្នកកាសែតមីយ៉ាន់ម៉ាម្នាក់ត្រូវជាប់ពន្ធនាគារ ២ឆ្នាំដោយសារផ្សាយព័ត៌មានខុសពាក់ព័ន្ធនឹងកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 58
អ្នកកាសែតមីយ៉ាន់ម៉ាម្នាក់ត្រូវជាប់ពន្ធនាគារ ២ឆ្នាំដោយសារផ្សាយព័ត៌មានខុសពាក់ព័ន្ធនឹងកូវីដ-១៩ អ្នកកាសែតមីយ៉ាន់ម៉ាម្នាក់ត្រូវជាប់ពន្ធនាគារ ២ឆ្នាំដោយសារផ្សាយព័ត៌មានខុសពាក់ព័ន្ធនឹងកូវីដ-១៩

អ្នកកាសែតម្នាក់ឈ្មោះ Zaw Ye Htet ធ្វើការអោយស្ថាប័នសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសមីយ៉ាន់ម៉ា ឈ្មោះថា Dae Pyaw ត្រូវបានតុលាការមីយ៉ាន់ម៉ាកាត់ទោសអោយជាប់ពន្ធនាគារ ២ ឆ្នាំពីបទផ្សព្វផ្សាយព័ត៌មានខុសទាក់ទងនឹងមេរោគកូវីដ-១៩ ។

អ្នកកាសែតរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ពីបទបង្ហោះផ្សាយព័ត៌មានមួយដែលរាយការណ៍ខុស ថាមានករណីស្លាប់ដោយសារកូវីដ-១៩ចំនួន១ករណី នៅភាគខាងកើតរដ្ឋ Karen ។

គាត់ត្រូវបាននាំយកទៅកាត់ទោសកាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ ។ មេធាវីរបស់លោកប្រាប់ AFP ថា គាត់ត្រូវបានកាត់ទោសតាមមាត្រា 505(b) ដោយដាក់ពន្ធនាគារចំនួន២ឆ្នាំ ។ ឯប្រពន្ធរបស់គាត់ក៏បានប្រាប់ AFP ដែរថា គាត់នឹងប្ដឹងឧទ្ធរណ៍ ។

គួរបញ្ជាក់ថា មាត្រា 505(b) ចែងមិនច្បាស់លាស់ ដែលជារឿយៗវាត្រូវបានគេយកមកកាត់ទោសអ្នកកាសែត ឬសកម្មជននានាដែលបានប្រព្រឹត្តសកម្មភាពដែលនាំអោយមានការភ័យខ្លាចដល់សាធារណមតិ ។

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លងកូវីដ-១៩សរុបចំនួនត្រឹមតែ ១៩៩ ករណីប៉ុណ្ណោះ ក្នុងនោះមានស្លាប់ ៦នាក់ ក៏ប៉ុន្តែអ្នកជំនាញខ្លាចថាចំនួនពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់ ៕

អត្ថបទទាក់ទង