ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញករណីកូវីដ-១៩ ថ្មីចំនួន ៣នាក់ ខណៈព្យាបាលជាសះស្បើយចំនួន ២នាក់បន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
ក្រសួងសុខាភិបាល រកឃើញករណីកូវីដ-១៩ ថ្មីចំនួន ៣នាក់ ខណៈព្យាបាលជាសះស្បើយចំនួន ២នាក់បន្ថែមទៀត ក្រសួងសុខាភិបាល រកឃើញករណីកូវីដ-១៩ ថ្មីចំនួន ៣នាក់ ខណៈព្យាបាលជាសះស្បើយចំនួន ២នាក់បន្ថែមទៀត

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ៣នាក់ និងជាសះស្បើយថ្មីចំនួន ២នាក់បន្ថែមទៀត។

បើតាមក្រសួងសុខាភិបាល អ្នកដែលមានវិជ្ជមានកូវីដ-១៩ ៣នាក់ថ្មីនោះរួមមាន៖

  1. បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
  2. បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
  3. បុរសអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ក្រសួងបានឱ្យដឹងថា បុរសទាំងបីនាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានបញ្ជូនឱ្យមកបន្តធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។

ចំណែកឯអ្នកជាសះស្បើយចំនួន ២នាក់ថ្មីនេះរួមមាន៖

  1. ​បុរសអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  2. បុរសអាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង

គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២៥១នាក់ ជាសះស្បើយសរុបចំនួន ២១៩នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៣២នាក់។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង