ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ ការពារការចម្លងវីរុសកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ខាងមុខនេះ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 26
ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ ការពារការចម្លងវីរុសកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ខាងមុខនេះ (Video inside) ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ ការពារការចម្លងវីរុសកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ខាងមុខនេះ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំមួយ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន នៅក្នុងអំឡុងពេលឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីសងថ្ងៃឈប់សម្រាកសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

ក្នុងសេចក្តីណែនាំរបស់ខ្លួន ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «ការអនុញ្ញាតឱ្យឈប់សម្រាកក្នុងរយៈពេលយូរនេះ បងប្អូនប្រជាពលរដ្ឋ នឹងអាចមានការធ្វើដំណើរទៅជួប ជុំក្រុមគ្រួសារនៅស្រុកកំណើត ឬក៏អាចមានការដើរលេងកម្សាន្តផងដែរ។ ក្នុងករណីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន»។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏វីរុសកូវីដ-១៩ នេះ នៅតែកំពុងបន្តរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក និងនៅក្នុងតំបន់ ហើយការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ លើអ្នកដំណើរជាបន្តបន្ទាប់កន្លងមកនេះ បានមកពញ្ញាក់ស្មារតីបុគ្គលគ្រប់រូបកុំឱ្យភ្លេចខ្លួន ដោយបានបង្ហាញថា ការចម្លងវីរុសកូវីដ-១៩ នៅតែមាននៅឡើយ និងនៅតែជាហានិភ័យសម្រាប់មនុស្សគ្រប់រូប ទោះជាក្នុងរូបភាពនាំចូលមកក្នុងប្រទេសក៏ដោយ ក៏យើងមិនត្រូវមានការធ្វេសប្រហែស ដោយត្រូវការពារខ្លួន តាមការណែនាំឱ្យបានត្រឹមត្រូវ ហើយមិនត្រូវមើលរំលងនូវលទ្ធភាពនៃការចម្លងរហ័សនៃវីរុសដ៏កាចសាហាវនេះ ដែលនឹងអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។

ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ មកបុគ្គល និងចូលក្នុងសហគមន៍ ក្រសួងសុខាភិបាល សូមធ្វើការ ណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ឱ្យប្រកាន់យកនូវការរស់នៅតាមបែបគន្លងថ្មី ដោយចេះកែប្រែទម្លាប់ និងឥរិយាបថ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងនៅតែបន្តការការពារការចម្លងជំងឺកូវីដ-១៩នេះ ទោះជាក្នុងពេលវេលាណាទៅទីណា និងនៅកន្លែងណាក៏ដោយ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៖

អត្ថបទទាក់ទង