លទ្ធផលបោះឆ្នោត៖ គណបក្ស PAP របស់នាយករដ្ឋមន្រ្តីសិង្ហបុរី ឈ្នះឆ្នោតរហូតដល់៨៣អាសនៈ នៃអាសនៈសរុប៩៣
(Fresh New): លទ្ធផលបោះឆ្នោតសកលលើកទី១៣នៅប្រទេសសិង្ហបុរី បានបង្ហាញថា គឺគណបក្សនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ទទួលបានអាសនៈច្រើនដាច់គេ ដូចទៅនឹងការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
លទ្ធផលនៃការរាប់សន្លឹកឆ្នោតបានបង្ហាញឲ្យឃើញថា គណបក្ស PAP (People’s Action Party) របស់លោក លី សៀនឡុង ទទួលបានអាសនៈចំនួនដល់៨៣អាសនៈ ក្នុងចំណោមអាសនៈសរុប៩៣។ ចំណែកគណបក្សដែលជាគូប្រជែងចម្បងរបស់លោក គឺ WP (Workers’ Party) ដឹកនាំដោយលោក ព្រីតាម សីញ (Pritam Singh) ទទួលបានត្រឹម១០អាសនៈប៉ុណ្ណោះ។