ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា បន្តលើកទឹកចិត្តឱ្យមានការចូលរួមប្រកបដោយបុរេសកម្មជាមួយតួអង្គពាក់ព័ន្ធទាំងអស់ដើម្បីផ្តល់ការគាំទ្របន្ថែមទៀតដល់ការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 15
កម្ពុជា បន្តលើកទឹកចិត្តឱ្យមានការចូលរួមប្រកបដោយបុរេសកម្មជាមួយតួអង្គពាក់ព័ន្ធទាំងអស់ដើម្បីផ្តល់ការគាំទ្របន្ថែមទៀតដល់ការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ កម្ពុជា បន្តលើកទឹកចិត្តឱ្យមានការចូលរួមប្រកបដោយបុរេសកម្មជាមួយតួអង្គពាក់ព័ន្ធទាំងអស់ដើម្បីផ្តល់ការគាំទ្របន្ថែមទៀតដល់ការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដោយក្តីសោមនស្សចំពោះវឌ្ឍនភាពល្អប្រសើរនៃការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025) ដោយកម្ពុជា បន្តលើកទឹកចិត្តឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម ជាមួយតួអង្គពាក់ព័ន្ធទាំងអស់ដើម្បីផ្តល់ការគាំទ្របន្ថែមទៀតដល់ការអនុវត្ត MPAC 2025 ដែលនឹងឈានទៅដល់ការសម្រេចនូវការតភ្ជាប់អាស៊ានទាំងមូល។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅតែជារបៀបវារៈសំខាន់សម្រាប់អាស៊ាន ក្នុងការកសាងសហគមន៍ដែលប្រកាន់យកប្រជាជនជាស្នូល (People-centered community)។ លោក ក៏បានបង្ហាញក្តីរីករាយដែលអាស៊ានសម្រេចបានប្រមាណជាង ៨៤% នូវការអនុវត្តផែនការលើកទី៣ នៃការផ្តួចផ្តើមសមាហរណកម្ម និងសូមលើកទឹកចិត្តឱ្យមានការសម្របសម្រួលបន្ថែមទៀតដើម្បីពន្លឿនការអនុវត្តសកម្មភាពដែលនៅសេសសល់ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ផ្នែកឌីជីថល និងសេដ្ឋកិច្ច ឌីជីថល។ ឌីជីថលភាវូបនីយកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប៉ះប៉ូវផលិតភាពដែលបាត់បង់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕