ខ្មែរប៉ុស្ដិ៍ Close

មុនធ្វើបែបនេះ តើអ្នកសម្រេចចិត្តប៉ុន្មានដងហើយ? គួរគិតសារថ្មី ប្រសិនបើមានគំនិតចង់ធ្វើវា!!!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨ នគរគំនិត 77
មុនធ្វើបែបនេះ តើអ្នកសម្រេចចិត្តប៉ុន្មានដងហើយ? គួរគិតសារថ្មី ប្រសិនបើមានគំនិតចង់ធ្វើវា!!! មុនធ្វើបែបនេះ តើអ្នកសម្រេចចិត្តប៉ុន្មានដងហើយ? គួរគិតសារថ្មី ប្រសិនបើមានគំនិតចង់ធ្វើវា!!!

មុនធ្វើបែបនេះ តើអ្នកសម្រេចចិត្តប៉ុន្មានដងហើយ?

មុនធ្វើបែបនេះ អ្នកគួរគិតថា គ្នាមកចាប់កំណើតនៅក្នុងផ្ទៃរបស់យើង គ្នាមិនបានមកសុំ ឬ​បានមកទាមទារនោះទេ តែវាជាការសាងឡើងពីយើងផ្ទាល់ ដែលទៅនាំគ្នាមកហើយបែរជាមិនទទួលខុសត្រូវ!

ប្រសិនបើអ្នកគ្រាន់តែចង់សប្បាយជាមួយគ្នា​នោះ វាមិនទាស់ខុសអ្វីនោះទេ   ព្រោះអ្នករាល់គ្នាធំហើយ ចេះគិតហើយថាធ្វើបែបណាសម បែបណាមិនសមនោះ តែគ្នាវិញតើគ្នាមានកំហុសអ្វី​បានជាធ្វើអំពើឃោរឃៅដាក់គ្នាបែបនេះ?

ត្បិតថាគ្នាមិនបានដឹងអ្វី តែអ្នកគួរគិតថាជីវិតមួយដូចគ្នា ប្រសិនបើកូនតូចនោះជាអ្នក ហើយអ្នកបានដឹងថាគេធ្វើបែបនោះមកលើអ្នក តើអ្នកមានអារម្មណ៍បែបណាវិញទៅ??

យើងក៏បានដឹងហើយថា​ការគេងនៅជាមួយគ្នា​ វាជាសិទ្ធសម្រេចចិត្តរបស់អ្នកគ្រប់រូប តែកុំស្ដែងចេញទង្វើបែបនេះវាមិនល្អទេ បាត់បង់ទាំងកត្តិយសខ្លួនឯង គ្រួសារ សាច់ញាតិ ហើយប៉ះពាល់ដល់សង្គមជាតិយើងផងដែរ។

ការសប្បាយជាមួយគ្នា ការរួមភេទនឹងគ្នា ប្រសិនបើមានការព្រមព្រៀងគ្នា ស្ម័គ្រទទួលរាងខ្លួនហើយនោះ សូមទទួលយកកិច្ចការពារផង ព្រោះសម័យនេះទៅហើយ វាមិនខ្វះទេវិធីសាស្រ្ត។   ប្រសិនបើអ្នករៀបការហើយវាមិនថ្វីទេ តែវាសម្រាប់អ្នកគ្រានតែជាសង្សារនឹងគ្នាសូមគិតដល់ដំណាក់កាលនេះផង កុំធ្វើជាមនុស្សចង្រៃអី….។

សូមធ្វើការសម្រេចចិត្តដោយមនសិការ និងប្រកបដោយក្រមសីលធម៌……..

សូមតាមដាននូវវីឌីអូរខាងក្រោម៖

សូមទស្សនាវីឌីអូ

ប្រភព៖postnewsasia