ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់សត្វ «កុក​សមុទ្រ Pacific Reef Egret»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ នគរគំនិត 203

កុក​សមុទ្រ (Pacific Reef Egret) គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ​ដែលមាន​មាឌធំ ហើយ​ចំពុះ​និង​ជើង​របស់​វា​មាន​ពណ៌​លឿង និង​ខ្លួន​ពណ៌​ស​។ ចំណែក​កុក​សមុទ្រ មួយ​ប្រភេទ​ទៀត​មានខ្លួន​ពណ៌​ខ្មៅ ចំពុះ​និង​ជើង​ពណ៌​លឿង​។ កុក​សមុទ្រ​នេះ មាន​លក្ខណៈ និង​សណ្ឋាន​ខុសពី​កុក​ដទៃ ដោយពេល​ហើរ​ជើង​ទាំងពីរ​របស់​វា​លយ មក​ក្រោយ ខ្លី​ជាង​កុក​ដទៃ​។ កុក​សមុទ្រ ចូលចិត្ត​រស់នៅ​តាម​ច្រាំង​សមុទ្រ​ដែលមាន​ថ្ម និង​កោះ​តូចៗ ឆ្នេរ​ខ្សាច់​។ ជាទូទៅ​វា​ហើរ​តែមួយ ឬមួយ​គូរ​ប៉ុណ្ណោះ​។ វា​ជា​ប្រភេទ​សត្វ​បក្សី​ដែលមាន​ដោយ​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ បក្សី​នេះ បន្ត​ពូជ​ចាប់ពីខែ​ឧសភា ដល់​ខែធ្នូ ហើយ​មាន​ពង​តែ​៣ ទៅ​ ៥​ ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។

ប្រភព៖​ សត្វស្លាបកម្ពុជា

អត្ថបទទាក់ទង