ខ្មែរប៉ុស្ដិ៍ Close

    អស្ចារ្យ ណាស់! បងប្រុសម្នាក់នេះអាចផលិតឧបករណ៍ឡើងដើមឈើបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ នគរគំនិត 3181
    អស្ចារ្យ ណាស់! បងប្រុសម្នាក់នេះអាចផលិតឧបករណ៍ឡើងដើមឈើបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពអស្ចារ្យ ណាស់! បងប្រុសម្នាក់នេះអាចផលិតឧបករណ៍ឡើងដើមឈើបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព

    តាមរយៈកម្មវិធីទូរទស្សន៍ THBT មួយរបស់វៀតណាម បានបង្ហាញពីគំនិតច្នៃប្រឌិតរបស់បុរសម្នាក់ដែលបានច្នៃជាឧបករណ៍សម្រាប់ឡើងដើមឈើ ជាពិសេសដើមដូងសម្រាប់ប្រើប្រាស់ និងសម្រាប់លក់ផងដែរ។

    តាមរយៈវីដេអូនេះ យើងឃើញថា បងប្រុសម្នាក់នេះបានគិតគូរយ៉ាងច្បាស់លាស់ក្នុងការអភិវឌ្ឍឡើងនូវឧបករណ៍ជាច្រើនប្រភេទដែលមានគុណភាពយូរអង្វែង និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដែលបម្រើអោយការឡើងដើមឈើ។

    គេឃើញថា ពីដើមឡើយការប្រមូលផលដូងនេះធ្វើឡើងដោយប្រើសត្វស្វា ឬមនុស្សតែប៉ុណ្ណោះ ដែលបានបង្កនូវគ្រោះថ្នាក់ជាច្រើន តែនៅពេលដែលឧបករណ៍នេះបានបង្កើតឡើងមក ចំនួននៃការគ្រោះថ្នាក់ដោយធ្លាក់ពីលើដើមឈើ ជាពិសេសដើមដូង ត្រូវបានកាត់បន្ថយយ៉ាងច្រើន។

    ដើម្បីអោយបានជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូដូចខាងក្រោម៖