សេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងទេសចរណ៍
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតចំនួន ១៧ ០៥២នាក់ នៅរោងចក្រ សហគ្រាសចំនួន ៥០ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃសេចក្តីណែនាំលេខ០៤៥/២០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួង និងស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤)។
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការងារខាងក្រោម៖