ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតទៅ មេបណ្ដាញសង្ឃឯករាជ្យល្មោភកាម លួន សូវ៉ាត ដែលប្រព្រឹត្តអំពើអនាចារ សេពកាមទាំងជាមួយម្តាយ និងកូនស្រីទាំងបីនាក់នោះ ត្រូវចាប់ផ្សឹកហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
ទីបំផុតទៅ មេបណ្ដាញសង្ឃឯករាជ្យល្មោភកាម លួន សូវ៉ាត ដែលប្រព្រឹត្តអំពើអនាចារ សេពកាមទាំងជាមួយម្តាយ និងកូនស្រីទាំងបីនាក់នោះ ត្រូវចាប់ផ្សឹកហើយ ទីបំផុតទៅ មេបណ្ដាញសង្ឃឯករាជ្យល្មោភកាម លួន សូវ៉ាត ដែលប្រព្រឹត្តអំពើអនាចារ សេពកាមទាំងជាមួយម្តាយ និងកូនស្រីទាំងបីនាក់នោះ ត្រូវចាប់ផ្សឹកហើយ

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ព្រះប្រធានថេរសភាខេត្តសៀមរាប បានចេញសង្ឃសម្រេចផ្សឹកភិក្ខុ លួន សុវ៉ាត ដែលគង់មិនអចិន្រ្តៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទជាបព្វជិត ចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះតទៅ។

ការសម្រេចនេះបន្ទាប់ពីមានការបែកធ្លាយសម្លេងទូរសព្ទឆ្លើយឆ្លងគ្នារវាងសង្ឃទ្រុស្តិ៍សីលរូបនេះជាមួយនឹងនាង សោម បូផា ដែលមានអាយុខ្ទង់ ៥០ ឆ្នាំទៅហើយ ដែលពោរពេញទៅដោយពាក្យចម្អេសចម្អាស ថោកទាបគួរអោយខ្ពើមរអើមជាខ្លាំង ដែលមហាជនទូទៅនឹងស្មានមិនដល់ថា សង្ឃដែលតែងតែប្រកាសក្ដែងៗថាខ្លួនជាអ្នកស្នេហាជាតិ បែរជាសត្វចចកពាក់ស្បែកចៀមសោះ។

ថេរសភាខេត្តសៀមរាបបានបញ្ជាក់ថា «ក្រោយថ្ងៃចេញសង្ឃសម្រេចនេះបើឈ្មោះ លួន សុវ៉ាត នៅតែបន្តគ្រងសង្ឃចីវរជាបុព្វជិតដូចអ្នកបួសក្នុងព្រះពុទ្ធសាសនា ចាត់ទុកជាបុគ្គលនេះប្រព្រឹត្តក្លែងភេទ សូមព្រះមេគណរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ជាធរមាន»

អត្ថបទទាក់ទង