បែកធ្លាយ! សង្ឃ លួន សូវ៉ាត ចម្លងជំងឺកាមរោគដល់នាង សោម បូផា (មានសម្លេង)
តាមរយៈការសន្ទនាដែលបានបន្តបែកធ្លាយនៅលើទំព័រហ្វេសប៊ុកឈ្មោះ Srey Da Chi-Kraeng រវាងសង្ឃ លួន សូវ៉ាត និងនាង សោម បូផា បានទម្លាយអោយដឹងថា នាង សោម បូផា បានកើតជំងឺកាមរោគម្យ៉ាងដែលនាងអះអាងថា ជារោគ «ប្រមេះ» និងបានអះអាងថា នាងបានឆ្លងពីដៃគូរបស់នាង ដែលគ្មាននរណាក្រៅអំពីសង្ឃទ្រុស្តិ៍សីល លួន សូវ៉ាត នេះឡើយ។
បើតាមសម្លេងបែកធ្លាយ នាង សោម បូផា កំពុងនៅឯផ្ទះឯខេត្តសៀមរាប ហើយសង្ឃអង្គនេះបានហៅទូរសព្ទទៅនិយាយរឿងលេបខាយ ស្មោកគ្រោក ទាក់ទងតែនឹងរឿងរួមរ័ក្សស្នេហា។ ការសន្ទនាបានបន្តថា ស្ត្រីឈ្មោះ សោម បូផា បានទៅពិនិត្យជាមួយគ្រូពេទ្យក្រោយមានអាការៈធ្លាក់សធ្ងន់ធ្ងរ ហើយគ្រូពេទ្យបានអះអាងថា នាងមានអាការៈរលាក និងហើមស្បូន ដោយសារតែដៃគូរបស់នាង។ ហើយបើតាមការបញ្ជាក់របស់នាងនៅក្នុងសម្លេងបែកធ្លាយនេះ នាង សោម បូផា ខាងលើ គឺពុំមានដៃគូឯណាទៀតទេក្រៅពីសង្ឃទ្រុស្តិ៍សីល លួន សូវ៉ាត នេះឡើយ។
រឿងដែលគួរអោយហួសចិត្តនៅក្នុងសារសម្លេងឆ្លើយឆ្លងនេះដែរ គឺស្ត្រីវ័យប្រមាណ ៥០ឆ្នាំរូបនេះ បាត់មិនឃើញមករដូវ ហើយនាងត្រូវបង្ខំចិត្តជិះម៉ូតូឌុបទៅរកពេទ្យពិនិត្យ ដោយខ្លាចកូនរបស់នាង គឺនាងធីតាដឹងរឿង។ ឯសង្ឃ លួន សូវ៉ាត នេះក៏បានទម្លាយអោយដឹងថា ខ្លួនក៏មានអាការៈហើមប្រដាប់ភេទផងដែរ បន្ទាប់ពីឆ្លងពីអ្នកនាងម្នាក់ផ្សេងទៀតផងដែរ។
សូមស្ដាប់នូវសារសម្លេងទាំងស្រុងដូចខាងក្រោមនេះ៖