ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានចាប់ខ្លួនជនណាចូលរួមយុទ្ធនាការជាមួយក្រុមប្រឆាំងក្រៅប្រទេសចង់ឱ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 33
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានចាប់ខ្លួនជនណាចូលរួមយុទ្ធនាការជាមួយក្រុមប្រឆាំងក្រៅប្រទេសចង់ឱ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានចាប់ខ្លួនជនណាចូលរួមយុទ្ធនាការជាមួយក្រុមប្រឆាំងក្រៅប្រទេសចង់ឱ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ព្រមានធ្ងន់ៗថា នឹងចាប់ខ្លួនទាំងអស់ចំពោះជនណាដែលបម្រើឱ្យយុទ្ធនាការ របស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ដែលចង់ឱ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ តាមផែនការរបស់ខ្លួនក្នុងចេតនាមិនឱ្យប្រជាពលរដ្ឋសងបំណុលធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រកាសវាយបង្ក្រាបមិនដកដៃជាដាច់ខាត។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងនៅបន្ទាប់ពីមានក្រុមប្រឆាំងនៅក្រៅស្រុកមួយក្តាប់តូច បង្ហោះសារញុះញង់ ឱ្យប្រជាពលរដ្ឋបញ្ឈប់ការបង់ប្រាក់ដែលខ្លួន បានខ្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយយកលេសថាខ្លួនជួបបញ្ហាសេដ្ឋកិច្ច ដោយសារតែបញ្ហាវីរុសកូវីដ-១៩។

នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុ នៅខេត្តព្រះសីហនុ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានធ្ងន់ៗយ៉ាងដូច្នេះថា៖ «ការត្រៀមឧបករណ៍ផ្តល់ហិរញ្ញប្បទានបន្ថែម ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រៀមថវិការហូតដល់ ៥០០លានដុល្លារ អញសូមប្រាប់ហ្អ្រែង ហ្អ្រែង កុំអាល់មើលស្រាលពេក ហើយហ្អ្រែងកំពុងធ្វើចលនាម្សិលមិញនេះ ហ្អ្រែងប្រុងប្រជុំម៉ោង៨កន្លះយប់ នៅស្រុកខ្មែរ ដោយហ្អ្រែងនឹងដឹកនាំប្រជុំនៅក្រៅប្រទេស ប៉ុន្តែហ្អ្រែងត្រូវអាក់ខាន ផែនការរបស់ហ្អ្រែងចង់ធ្វើឱ្យធនាគារ នៅក្នុងប្រទេសកម្ពុជា ត្រូវដួលរលំទាំងអស់ ចរិតហ្អ្រែងនេះគឺជាចរិតបំផ្លាញជាតិពិតប្រាកដ […] ហ្អ្រែង កុំភ្លេចណាហ្អ្រែង ចង្អល់ឱ្យអ្នកណាធ្វើការខាងក្នុងប្រទេសអញចាប់អ្នកណុងទាំងអស់ អញប្រាប់តែប៉ុណ្ណឹងទេ បើហ្អ្រែងចង់ឱ្យអាអ្នកខាងក្នុងជាប់គុកហ្អ្រែងចង្អល់ឱ្យអាអ្នកខាងក្នុងធ្វើទៅ វិទ្ធង្សនាសេដ្ឋកិច្ចស្មើនឹងការធ្វើភេរវកម្ម ហ្អ្រែងចង្អល់មកអាខាងក្នុងអញចាប់អាខាងក្នុង អញប្រកាស»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ផែនការរបស់ក្រុមប្រឆាំងក្រៅប្រទេសគឺចង់ឱ្យធនាគារនៅកម្ពុជាដួលទាំងអស់ ដើម្បីបមពេញមហិច្ចតាដ៏លាមករបស់ពួកគេ ចង់ឱ្យប្រជាជន និងប្រទេសជាតិជួបការលំបាក បន្ថែមពីក្រុមប្រឆាំងផ្កាប់មុខនេះ តាំងពីដើមមកមិនដែលតម្កល់ផលប្រយោជន៍ជាតិជាធំនោះទេ។ លោក ក៏បានបញ្ជាទៅសមត្ថកិច្ចទាំងអស់ឱ្យប្រមូលព័ត៌មានទាំងអស់ពាក់ព័ន្ធនឹងទង្វើដ៏ស្មោកគ្រោកទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ហើយលោកបញ្ជាក់ថា ទង្វើទាំងនេះ គឺស្មើរនឹងបទល្មើសភេរវកម្មប្រចាំជាមួយរាជរដ្ឋាភិបាលផងដែរ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសវាយបង្ក្រាបក្រុមប្រឆាំងទាំងឡាយណាដែលមានគំនិតបំផ្លិចបំផ្លាញជាតិ មិនត្រូវលើកលែងឱ្យជាដាចខាត ប្រសិនបើហ៊ានប្រព្រឹត្ត អំពើអុជអាលដល់ប្រជាជនមិនឱ្យសងលុយធនាគារ ដែលខ្លួនបានខ្ចី ដើម្បីធ្វើឱ្យធនាគារដួលរលំតាមផែនការណ៍ទុរយសរបស់ខ្លួន គឺមិនទុកឱកាសឱ្យក្រុមអគិតនេះជាដាច់ខាត ហើយរឿងសិទ្ធិមនុស្ស គឺទុកមួយឡែកសិន៕

អត្ថបទទាក់ទង