ខ្មែរប៉ុស្ដិ៍ Close

លោក ត្រាំ ពិចារណារៀបចំការប្រជុំ G7 ទល់មុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 33
លោក ត្រាំ ពិចារណារៀបចំការប្រជុំ G7 ទល់មុខ លោក ត្រាំ ពិចារណារៀបចំការប្រជុំ G7 ទល់មុខ

លោកដូណាល់ត្រាំបាននិយាយថាលោកអាចនឹងស្វែងរកការជួបប្រជុំគ្នាទល់មុខនៃមេដឹកនាំ G7 នៅជិតទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីបានលុបចោលការប្រមូលផ្តុំនេះដោយសារការីករាលដាលនៃជំងឺរាតត្បាតសកល។

លោកបានលើកឡើងតាមរយៈបណ្ដាញសង្គម Twitter កាលពីថ្ងៃពុធថា៖

ខ្ញុំកំពុងតែពិចារណារៀបចំកាលបរិច្ឆេទនៃកិច្ចប្រជុំនេះឡើងវិញ នៅថ្ងៃដដែល ឬមុនក្រោយតិចតួច នៅរដ្ឋវ៉ាស៊ីនតោន នៅឯវិមានប្រវត្តិសាស្ត្រ Camp David ។ សមាជិកផ្សេងទៀតក៏កំពុងត្រៀមខ្លួនដើម្បីចូលរួមប្រជុំវិញដែរ ។ នេះជាសញ្ញាដ៏ល្អក្នុងការដែលអ្វីៗត្រឡប់មកជាធម្មតាវិញ ។

កាលពីខែមីនា លោកត្រាំបានលុបចោកការប្រជុំផ្ទាល់មុខដែលគ្រោងធ្វើនៅខែមិថុនា ដោយបានប្ដូរទៅជាការប្រជុំពីចម្ងាយជំនួសវិញ ខណៈពេលដែលប្រទេសជាសមាជិកបានបិទជើងហោះហើរបរទេស និងរឹតបន្តឹងដោយវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ ។

ការពិភាក្សារវាងថ្នាក់ដឹកនាំកំពូលទាំងនេះសម្រាប់ខែមេសា និងឧសភា ក៏បានប្ដូរទៅជាការប្រជុំពីចម្ងាយផងដែរ ។

លោក ដូណាល់ ត្រាំ ដែលជាប្រធានដឹកនាំការប្រជុំកំពូល G7 នៅឆ្នាំនេះ បានគូសបញ្ជាក់ថា ការប្រជុំទល់មុខនេះគឺជានិមិត្តរូបសម្រាប់សហរដ្ឋអាមេរិក និងប្រទេសជាសមាជិកក្នុងការបង្ហាញទៅពិភពលោកថា ពួកគេកំពុងឈានទៅរកស្ថានភាពធម្មតាឡើងវិញ ដែលគឺជាអ្វីដែលលោកត្រាំតែងតែជំរុញអោយបានកាន់តែលឿន ដោយមិនគិតពីការព្រួយបារម្ភពីអ្នកជំនាញខាងផ្នែកសុខាភិបាល ។

គួរបញ្ជាក់ថា លោក ម៉ាក្រុង ប្រធានាធិបតីបារាំងត្រៀមខ្លួនជានិច្ចក្នុងការហោះទៅចូលរួមកិច្ចប្រជុំកំពូលនេះនៅវ៉ាស៊ីនតោន។ នេះបើតាមការអោយដឹងពីមន្ត្រីនៅវិមានអេលីហ្សេ កាលពីថ្ងៃពុធ ៕

អត្ថបទទាក់ទង