ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងការទប់ស្កាត់និងព្យាបាលអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១២២ករណី យ៉ាងមានប្រសិទ្ធភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 27
កម្ពុជា បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងការទប់ស្កាត់និងព្យាបាលអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១២២ករណី យ៉ាងមានប្រសិទ្ធភាព កម្ពុជា បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងការទប់ស្កាត់និងព្យាបាលអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១២២ករណី យ៉ាងមានប្រសិទ្ធភាព

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ បានចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣ (WHA73) ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូនអនឡាញ។ នៅក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានថ្លែងសុន្ទរកថាលើប្រធានបទ «ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា» ដោយបានបញ្ជាក់ថាចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ប្រទេសកម្ពុជាបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព និងបានព្យាបាលអ្នកជំងឺកូវីដ-១៩សរុបចំនួន១២២ករណីបានជាសះស្បើយទាំងអស់ (១០០%)។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ទោះបីជាបច្ចុប្បន្ន កម្ពុជាមិនមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនមានករណីឆ្លងថ្មីដែលត្រូវបានរកឃើញ និងមិនមានស្លាប់តែដោយសារជំងឺកូវីដ-១៩នៅមានស្ថានភាពមិនទាន់ធូរស្រាលនៅក្នុងប្រទេសជាច្រើននៅលើសកលលោក និងនៅក្នុងតំបន់នៅឡើយលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានអំពាវនាវនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូប និងអ្នកផ្តល់សេវាសុខាភិបាលមានការយល់ដឹងបន្តអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តការផ្លាស់ប្តូរកែប្រែទម្លាប់និងឥរិយាបថនៃការរស់នៅរបស់ខ្លួនឱ្យស្របតាមរបត់នៃការរស់នៅ «សភាពធម្មតាតាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋនិងអ្នកផ្តល់សេវាសុខាភិបាល៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

អត្ថបទទាក់ទង