ខ្មែរប៉ុស្ដិ៍ Close

រោងចក្រផលិតកេសកាតុង បានចុះបញ្ជីជាស្ថាពរ ដែលមានទុនវិនិយោគប្រមាណ ១៤,៥លានដុល្លារ និងអាចបង្កើតការងារបានជាង ៦០០កន្លែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 33

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន BOEUNG KET PACKAGING FACTORY CO., LTD. តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានទុនវិនិយោគប្រមាណ ១៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៥នាក់។ នេះបើតាមការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។

អត្ថបទទាក់ទង