១៩ ថ្ងៃហើយដែលកម្ពុជារកពុំឃើញករណីឆ្លងជម្ងឺកូវីដ-១៩ ហើយថ្ងៃនេះផងដែរក៏ពុំមានករណីជាសះស្បើយដែរ, ចំនួនអ្នកកំពុងបន្តសម្រាកព្យាបាលនៅតែរក្សាចំនួន ៣នាក់ដដែល
គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា ពុំមានករណីជាសះស្បើយបន្ថែមទៀតទេ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីដែរ។ គួរបញ្ជាក់ថា នេះគឺជាថ្ងៃទី ១៩ហើយ ដែលកម្ពុជារកពុំឃើញអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មី ។
គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយមានចំនួន ១១៩ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ៣ករណីទៀតប៉ុណ្ណោះ។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម ៖